ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ ក្រសួងសាធារណការនិងដឹកជញ្ចូន បានស្នើគម្រោងដាក់ឧបករណ៍ ត្រួតពិនិត្យលក្ខណៈយានយន្ត (ឆៀក) នៅទីតាំងផ្សារទំនើបពីរកន្លែងក្នុងភ្នំពេញគឺផ្សារទំនើប AEON Mall 1 និងផ្សារទំនើប AEON Mall 2 ខណៈកំណើនរថយន្តនៅកម្ពុជាកំពុងកើនឡើងជាលំដាប់។

រូបភាព៖ កិច្ចជួបសម្ដែងការគួរសមរវាង និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Marubeni ASEAN PTE.LTD
ឆ្លៀតក្នុងឱកាស ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Marubeni ASEAN PTE.LTD ក្រសួងបានដាក់ស្នើរគម្រោងនេះទៅក្រុមហ៊ុន ដោយបាន លើកហេតុផលថា ផ្សារទំនើបគឺជាច្រកចេញចូល តែមួយនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដូចជា ការប្រឡងយកបណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការពន្យារ ឬប្តូរបណ្ណបើកបរជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានរៀប រាប់ពីគោលបំណងនិងទិសដៅពង្រីកបន្ថែមនូវការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅតាមទីផ្សារទំនើបនានាជាច្រើនទៀត ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ និងជួយកាត់បន្ថយចំណាយក្រៅផ្លូវការ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

រូបភាព៖ ការចុះទស្សនកិច្ចទីតាំងដំឡើងឧបករណ៍ឆៀក (MPWT)
គួរបញ្ជាក់ដែរថា កំណើនរថយន្តនៅកម្ពុជាដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណពី ៦,៥ ម៉ឺនគ្រឿង រហូតដល់ ៩២ ម៉ឺនគ្រឿង នេះបើយោងតាមក្រសួង សាធារណការនិងដឹកជញ្ជូន។
ដកស្រង់អត្ថបទដោយ៖ ម៉ីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T