ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០២២ ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រារព្ធពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ ស្ថានីយ៍បញ្ចូលថាមពលរថយន្ឌអគ្គិសនីថ្មី ដែលមានទីតាំងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន អមជាមួយនឹងការ តាំងបង្ហាញរថយន្ដអគ្គិសនីពីក្រុមហ៊ុនផ្សេងៗផងដែរ។
រូបភាព៖ ការតាំងពិពណ៌ឡានអគ្គិសនីក្នុងពិធីសម្ភោធស្ថានីយ៍ឡានសាកឡានអគ្គិសនីនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន
យោងតាមបទសម្ភាសជាមួយឯកឧត្តម ឈួន វ៉ន់ ក្នុងពីធីសម្ភាធបានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេច បញ្ចុះតម្លៃពន្ធ នាំចូលឡានអគ្គិសនីដល់ទៅ ៥០% ដើម្បីជាការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡានអគ្គិសនីឲ្យបានគ្រប់ៗគ្នា ហើយចំពោះរថយន្ដ EV ដែលនាំចូលនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យលើគុណភាព និងមានការធានាត្រឹមត្រូវ ព្រមទាំងមានតម្លៃសមរម្យផងដែរ។
រូបភាព៖ កិច្ចសម្ភាសឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវគោក
ឯកឧត្តមកបានបន្ថែមទៀតថា ស្ថានីយ៍ដែលទើបសម្ភោធនេះមានថាមពលអគ្គិសនីចំនួន ១២០kW ហើយនឹងបន្ដដំឡើង ស្ថានីយ៍ ៣ បន្ថែមទៀតដោយមានជំនួយពី UNDP នៅបណ្ដាខេត្ត ៣ រួមមានព្រះសីហនុ បាត់ដំបង និងសៀមរាប ឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។
ក្នុងនោះដែររដ្ឋាភិបាល ក៏កំពុងតែស្វែងរកការសហការពីក្រុមហ៊ុនស្ថានីយ៍ប្រេងឥន្ទៈធំៗ លើការសាងសង់ស្ថានីយ៍សាកឡានអគ្គិសនីបន្ថែមទៀត ចំណែកឯតម្លៃសេវាវិញ ក្រសួងកំពុងពិភាក្សា សម្របសម្រួលជាមួយ EDC និងដៃគូធនាគារនានា ដើម្បីកំណត់តម្លៃណាដែលទាបសមរម្យសម្រាប់ការប្រើប្រាស់។
រូបភាព៖ ទីតាំងស្ថានីយសាកឡានអគ្គិសនីនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តមបានបញ្ជាក់ផងដែរថា បច្ចុប្បន្នការនាំចូលឡានអគ្គិសនីមានការកើនឡើងជាលំដាប់បើប្រៀបធៀបពីឆ្នាំ ២០២០ មានតែ ២គ្រឿងប៉ុណ្ណោះ ហើយមកដល់ឆ្នាំ ២០២១ កើនឡើងដល់ ៦២គ្រឿង ហើយបន្ដកើនឡើង ៣០០%ទៀតក្នុងរង្វង់ ៣ខែក្រោយក្នុងឆ្នាំនេះ ។
រូបភាព៖ ការតាំងពិពណ៌ឡានអគ្គិសនីក្នុងពិធីសម្ភោធស្ថានីយ៍ឡានសាកឡានអគ្គិសនីនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន[/caption]
គួរបញ្ជាក់ផងដែរថា ដោយសារតែម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការដាក់ឲ្យប្រើប្រាស់ឡានអគ្គិសនីនៅឡើយ ដូចនេះដើម្បីឲ្យស្របទៅតាមគោលនយោបាយ «អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» រដ្ឋាភិបាលកំពុងតែខ្នះខ្នែងជម្រុញការប្រើប្រាស់ឡានអគ្គិសនី តាមរយៈការជួយសម្រួលលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឡានអគ្គិសនី រួមមាន ការសាងសង់ស្ថានីយសាកឡានអគ្គិសនី ដែលប្រើប្រាស់អគ្គិសនីពីប្រភព មិនប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យគុណភាពកន្លែងផ្ដល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្ដុះបណ្ដាល និងកន្លែងសុវត្ថិភាពសម្រាប់បោះចោលអាគុយផងដែរ។
អត្ថបទ៖ Andra…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!