👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចាប់តាំងពីដំណើរការលក់លេខចុះបញ្ជីរថយន្ត តាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ឆ្នាំ២០១៦ មកដល់ ខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជា ទទួលបានចំណូលពី ការលក់លេខចុះបញ្ជីរថយន្តសរុប ចំនួន ៣១៣ ១៥៧ ៨៦៤ ១០០ រៀល ឬ ៧៨ ២៨៩ ៤៦៦ ដុល្លារអាមេរិក ក្នុងនោះ លេខចុះបញ្ជីពិសេសបាន ២១៧ ៥១៦ ៥៥៩ ៤០០ រៀល (៥៤ ៣៧៩ ១៤០ដុល្លារ) និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ទទួលបានចំណូលសរុប ៩៥ ៦៤១ ៣០៤ ៧០០ រៀល (២៣ ៩១០ ៣២៦ដុល្លារ)។

រូបភាព៖ លោកជំទាវ កុយ សុដានី បកស្រាយរឿងផ្លាកលេខ ក្នុងកម្មវិធី MPWT LIVESHOW
ក្នុងនោះដែរ ក្នុងកម្មវិធី MPWT LIVESHOW កាលពីថ្ងៃទី ២៨ ខែ កក្កដានេះ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ អន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី ក៏បានមានប្រសាសន៍របកស្រាយ ស្ដីពី លក្ខណៈខុសគ្នានៃផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ដ ដោយផ្លាកលេខកម្ពុជា ជាផ្លាកលេខពិសេស ដែលម្ចាស់យានយន្ដអាចដាក់តាមឈ្មោះផ្សេងៗប្រចាំខ្លួនជាឯកជន រីឯផ្លាកលេខ រាជធានី-ខេត្ត ជាផ្លាកលេខទូទៅដែលយានយន្ដប្រើប្រាស់ធម្មតា មានឈ្មោះខេត្ត និងលេខកូដសម្គាល់ផ្សេងៗ។

រូបភាព៖ ផ្លាកលេខកម្ពុជា (ផ្លាកលេខពិសេស)
លោកជំទាវក៏បានបន្ថែមថា សម្រាប់ការ ដាក់ពាក្យស្នើសុំសេវាចុះបញ្ជីបំពាក់ផ្លាកលេខកម្ពុជា (ពិសេស) ម្ចាស់យានយន្ដអាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ អនឡាញ ដោយខ្លួនឯង ឬស្នើសុំនៅតាមមណ្ឌលផ្តល់សេវាសាធារណៈរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនតាមរាជធានីខេត្តក៏បាន ដោយតម្លៃគឺចាប់ពី ២ លានរៀលឡើងទៅ។ រីឯ ម្ចាស់ឡានដែលត្រូវលក់ឡានចេញ អាចលក់ទាំងលេខ លក់ទាំងឡានក៏បាន ឬអាចធ្វើពាក្យស្នើសុំរក្សាទុកលេខចុះបញ្ជីរបស់ខ្លួន សម្រាប់ចុះលើឡានថ្មីក៏បាន តែត្រូវបង់កម្រៃសេវា ៤ លានរៀល ជាមួយនឹងកាលបរិច្ឆេទរក្សាទុក ៩០ ថ្ងៃ។

រូបភាព៖ វេបសាយដាក់ពាក្យស្នើសុំសេវាចុះបញ្ជីបំពាក់ផ្លាកលេខកម្ពុជា (ពិសេស)អនឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្នុងនោះលោកជំទាវក៏បានសង្កតធ្ងន់ផងដែរថា ថ្វីត្បិតឡានចង្កូតស្ដាំ ទទួលបានសិទ្ធពិសេសចុះបញ្ជីបានមែន តែមិនត្រូវបាន អនុញ្ញាតឲ្យប្រើប្រាស់ផ្លាកលេខកម្ពុជា ឬផ្លាកលេខពិសេសនេះនោះទេ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី