👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ឯកឧត្តមទេសរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គិតមកត្រឹមពាក់កណ្ដាលខែ កក្កដានេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានសម្រេចការសាងសង់បាន ៩៥% ហើយ នឹងត្រៀមសម្ភោធដាក់ឲ្យ ប្រើប្រាស់ជាបណ្ដោះអាសន្នដោយឥតគិតថ្លៃចំនួន ១ ខែពេញ ចាប់ផ្ដើមពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២២ ខាងមុខនេះ ។
រូបភាព៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (MPWT)
ក្នុងនោះដែរ យោងតាមរយៈបទសម្ភាសក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពដំណើរការផ្លូវល្បឿនលឿន កាលពីថ្ងៃទី ១៩ ខែ កក្កដាថ្មីៗនេះ ឯកឧត្តមក៏បានថ្លែងបញ្ជាក់ពី លក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវនេះផងដែរថា ដោយទាក់ទងនឹងការបង់ប្រាក់ មានពីររបៀប ទី១ អ្នកដំណើរអាចទិញកាតសម្គាល់ដែលមានលុយហើយស្រាប់នៅក្នុងនោះ ដូចនេះ នៅពេលបឆ្លងកាត់ច្រកនីមួយៗ អាចចំណាយពេលតិចដោយកាតនឹងគិតលុយស្វ័យប្រវត្ដិ នោះអ្នកបើកបរមិនចាំបាច់ឈប់ តាមបញ្ជរឡើយ ហើយកាតទៀតសោត ក្រសួងនឹងសហការជាមួយគ្រប់ក្រុមហ៊ុនធនាគារនៅកម្ពុជា ដើម្បីប្រជាពលរដ្ឋ អាចជាវប្រើប្រាស់បាន។
រូបភាព៖ កាតសម្គាល់សម្រាប់ចូលប្រើប្រាស់ផ្លូវល្បឿនលឿន (MPWT)
ទី២ គឺការប្រើប្រាស់កាតដែលយកពីបញ្ចរច្រកផ្លូវចូលនីមួយៗ រាល់ពេលដែលអ្នកដំណើរឆ្លងកាត់ ឯកឧត្តមក៏បានបន្ថែមទៀតថា សម្រាប់ឆ្នាំទី ១ នេះ តម្លៃការប្រើប្រាស់ផ្លូវគឺយកតិចជាង ៨សេនដុល្លារ ទៅតាម ប្រភេទឡានដែលមាន ៥ប្រភេទ និងសម្រាប់ឡានទេសចរណ៍ (ឡានតូច) គឺយក ១២ដុល្លារ/ជើង, ឡានធំ (ឡានដឹកទំនិញ) ៦០ដុល្លារ/ជើង ហើយចាប់ ពីឆ្នាំទី២ ទៅគឺយកតម្លៃទៅតាមកិច្ចព្រមព្រៀងសម្បទាន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន សាងសង់ផ្លូវ។
រូបភាព៖ បញ្ជរបង់ប្រាក់ច្រកចូលផ្លូវល្បឿនលឿន (MPWT)
ឯកឧត្តមក៏បានបញ្ជាក់ដែរថា ផ្លូវល្បឿនលឿននេះ អាចជួយឲ្យអ្នកធ្វើដំណើរចំណេញពេលវេលា និងចំណាយថវិកាតិចជាងការប្រើប្រាស់ផ្លូវជាតិធម្មតាផងដែរ ដោយ ពីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ កាត់ពេលពី ៥ម៉ោង មកត្រឹមតែ ២ម៉ោងប៉ុណ្ណោះ។
រូបភាព៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ផ្ដល់បទសម្ភាសក្នុងដំណើរទស្សនកិច្ចវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន (MPWT)
គួររំឭកផងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះមានទីតាំង តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩មក ប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ មានគន្លងផ្លូវ ៤ កន្លែងសម្រាក ៣, ចំណតរថយន្ដ ១ កន្លែង, មណ្ឌលប្រតិបត្តិការ និងថែទាំ ៤កន្លែង. ស្ពានធំ និងស្ពានមធ្យម ៤០កន្លែង ស្ពានតូច ៥ កន្លែង និងប្រើប្រាស់ថវិការសាងសង់ប្រមាណ ២ ពាន់លានដុល្លារផងដែរ។
រូបភាព៖ ទីលានសម្រាប់ឈប់សម្រាកកំពុងដំណើរការសាងសង់ (មានស្ថានីយ៍ប្រេងឥន្ទនៈ កន្លែងសាកឡានអគ្គិសនី បន្ទប់ទឹក អាហារដ្ឋាន ទីសក្ការៈ...) (MPWT)
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម