👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ដីពីការទិញផ្លាកលេខពិសេសផ្ទាល់ខ្លួន បានបញ្ជាក់ថា ប្រជាពលរដ្ឋជាម្ចាស់រថយន្ដអាចចុះឈ្មោះទិញបានតាមប្រព័ន្ធអនឡាញ ដោយចំណាយពេលខ្លី ងាយស្រួល ជាពិសេសកាត់បន្ថយការចំណាយក្រៅផ្លូវការផ្សេងៗ ប៉ុន្ដែមានរយៈពេលតម្កល់ទុកជូនត្រឹមតែ ៣ ខែប៉ុណ្ណោះ ។
ក្រសួងបានបញ្ជាក់ថា ម្ចាស់រថយន្ដអាចជ្រើសរើសទិញផ្លាកលេខពិសេស ទុកតាមប្រព័ន្ធអនឡាញបាន ជាមួយសុពលភាពរក្សាទុកត្រឹមរយៈពេល ៩០ ថ្ងៃដើម្បីយករថយន្ដមកចាប់ផ្លាកលេខ ឬមានរថយន្ដដើម្បីចុះបញ្ជី បើពុំនោះទេ ហួសកាលបរិច្ឆេទកំណត់ លេខដែលអ្នកបានទិញទុកនោះនឹងត្រូវបង្វិលមកដាក់លក់ជាសាធារណៈវិញ ជាពិសេសទឹកប្រាក់ដែលបានបង់ហើយ គឺមិនត្រូវបានបង្វិលជូនវិញឡើយ។
ករណីមួយទៀតប្រសិនបើរថយន្ដកាន់ផ្លាកលេខនោះត្រូវបានលក់ចេញ ម្ចាស់ស្លាកលេខចាំបាច់ត្រូវមានរថយន្ដថ្មី ឬមួយផ្សេងទៀតមកកិបលេខនេះ មិនដូច្នោះទេ ក្នុងរយៈពេល ៣ខែ ផ្លាកលេខនឹងធ្លាក់ចូលទៅប្រព័ន្ធដាក់លក់វិញស្វ័យប្រវត្តិ។
ក្នុងនោះដែរ ក្រសួងក៏បានចុះផ្សាយវីដេអូមួយស្ដីពីការណែនាំការចុះឈ្មោះផ្លាកលេខតាមប្រព័ន្ធអនឡាញ ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ vehicle.mpwt.gov.kh ភ្ជាប់ជាមួយព័ត៌មានពីគណនី email ផ្ទាល់ខ្លួនដែលបញ្ជាក់អត្តសញ្ញាណម្ចាស់រថយន្ដ បន្ទាប់មក Log in ចូលក្នុងប្រព័ន្ធនឹងបំពេញរាល់ព័ត៌មានដែលទាមទារដូចជា ព័ត៌មានអំពីម្ចាស់រថយន្ដ ការជ្រើសផ្លាកលេខ ព័ត៌មានពីរថយន្ដ កាលវិភាគទទួល ឯកសារពាក់ពន្ធ័ និងចុងក្រោយគឺការទូទាត់ទឹកប្រាក់ជាការស្រេច។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានអះអាងថា ការរៀបចំឱ្យមានផ្លាកលេខរថយន្តពិសេសនេះគឺ ដើម្បីចូលរួមស្វែងរកចំណូលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងពង្រឹងដល់ការគ្រប់គ្រងយានយន្តនៅកម្ពុជា។
គួររំឮកថា ផ្លាកលេខពិសេស គឺជាប្រភេទស្លាកលេខដែលម្ចាស់ឡានអាចដាក់ឈ្មោះបានតាមចិត្តចង់ លើកលែងតែពាក្យអាសអាភាស ឈ្មោះប្រាសាទ ឈ្មោះថ្នាក់ដឹកនាំ និងស្ថាប័នធំៗដែលគេស្គាល់ច្រើន ដោយវាមានតម្លៃខ្ទង់ពី ២ លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល និងអាចលើសនេះសម្រាប់ផ្លាកលេខដេញថ្លៃ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី