ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការនិងជញ្ជូនបានបង្ហើបគោលដៅថ្មី ចង់ដាក់ស្នើឲ្យក្រុមហ៊ុន ផ្ដល់សេវាកម្មដឹកជញ្ជូនម្ហូបទាំងអស់ ប្រើប្រាស់ម៉ូតូអគ្គិសនី ជំនួសឲ្យការប្រើម៉ូតូសាំង។
ក្នុងឳកាសជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងស្ថានីយ៍ប្រេងឥន្ទនៈអំពីការរៀបចំបំពាក់ឧបករណ៍ បញ្ចូលថាមពលយានយន្ដអគ្គិសនី (EV Charging Station) កាលពីថ្ងៃទី ៣ខែកុម្ភៈកន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា “ក្រសួងកំពុងពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា៖ Foodpanda ,NHAM24 និង E-Gets ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួនដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា”។
ឯកឧត្តម ក៏បានជម្រាបជូនពីគម្រោងដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនី នៅតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុចំនួន ២ កន្លែង និងនៅតាមបណ្ដាយផ្លូវជាតិសំខាន់ៗដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ បូករួមនឹងក្នុងរាជធានីចំនួន ១០ទីតាំង។
គួរបញ្ជាក់ថា ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានបង្ហាញការផ្តេជ្ញាចិត្ត ក្នុងយន្ដការ ការកាត់បន្ថយការបំពុលបរិយាកាស កម្រិតសូន្យនៅឆ្នាំ២០៥០ និងដាក់ផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនីដោយ កំណត់ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូអគ្គិសនីក្នុងអត្រា ៣០%។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី