👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីពេលថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីល្បីឈ្មោះ Tesla បានប្រកាសថា នឹងដំណើរការសង្វាក់ផលិតកម្មរថយន្ដអគ្គិសនីប្រភេទ Pick up របស់ខ្លួន ដែលបានពន្យារពេលផលិតមកជាយូរឈ្មោះថា Cyber Truck នៅឆ្នាំក្រោយនេះ។

បើយោងទៅតាមបទបង្ហាញរបស់លោក ក្នុងកម្មវិធីសន្និសិទ្ធ Cyber Rodeo ក្នុងក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ថ្មីៗនេះ លោក Musk បានមានប្រសាសន៍ថា “សុំទោសសម្រាប់ការពន្យារពេល ប៉ុន្ដែអ្នកនឹងទទួលបានវានៅឆ្នាំក្រោយនេះ ហើយវានឹងមិនធ្វើឲ្យអ្នកខកបំណងឡើយ” ។

រថយន្ដ Cyber Truck គឺជា រថយន្ដអគ្គិសនីប្រភេទ Pick up ថ្មីរបស់ក្រុមហ៊ុន Tesla ដែលលោក Elon Musk បានបើកបង្ហាញមុខតាំងពីឆ្នាំ ២០១៩ មកម្លេះ តែដោយសារតែបញ្ហាបច្ចេកទេសមួយចំនួនទើបបណ្ដាលឲ្យវាត្រូវពន្យារពេលនៃ ការផលិតរហូតមកដល់ពេលនេះ។
វាត្រូវបានរចនាឡើងរូបរាងជ្រុងៗ និងស្រោបដោយដែកអ៊ីណុករលោង ជាពិសេសវាមានសមត្ថភាពអាចបើកបានចម្ងាយដល់ទៅ ៨០០ គម ឯណោះរាល់ពេលសាកពេញម្ដងសម្រាប់ប្រភេទប្រើម៉ូទ័រ ៣ ។

បើតាមការឲ្យដឹងពី លោក Musk ផងដែរថា ក្រៅពីបើកដំណើរការផលិត Cyber Truck ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ក្រុមហ៊ុន Tesla ក៏មានគម្រោងផលិតនូវផលិតផលផ្សេងៗទៀតដូចជារថយន្ដអគ្គិសនីប្រភេទបើកដំបូល ឬ Roadster, ឡានដឹកទំនិញធន់តូច, និងអាចឈានទៅដល់ការផលិតគម្រូមនុស្សយន្ដជំនាន់ទី ១ ឈ្មោះថា Optimus ដែលលោក Musk បានបង្ហាញ និងអះអាងថា “វាមានសមត្ថភាពអាចធ្វើអ្វីគ្រប់យ៉ាងដែលមនុស្សមិនចង់ធ្វើ” កាលពីឆ្នាំកន្លងទៅផងដែរ។

គួរបញ្ជាក់ផងដែរថា ចំពោះឡានអគ្គិសនីប្រភេទ Pick up នេះក្រៅពីក្រុមហ៊ុន Tesla មានក្រុមហ៊ុនផ្សេងៗទៀតដែលកំពុងតែផលិត វាយលុកទីផ្សារបច្ចុប្បន្នដូចជា Ford ផលិត Ford F-150 Lightning ដែលនឹងធ្លាក់មកលើទីផ្សារក្នុងរង្វង់ខែ មិថុនា និងសីហាឆ្នាំនេះ និង Rivian ដែលបានចូលក្នុងទីផ្សារកាលពីឆ្នាំមុនផងដែរ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី