កាលពីពេលថ្មីៗនេះ កែវយឹតអាវកាស James Webb របស់ NASA តម្លៃជិត ១០ពាន់លានដុល្លារ ត្រូវបានបាញ់បង្ហោះចេញពីផ្ទៃភពផែនដីហើយ នៅវេលាម៉ោង ៧៖២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា) លើដែនដី ហ្កាយ៉ាណា (Guiana) ប្រទេសបារាំង ជាមួយសមត្ថភាពខ្លាំងលើសមុន ១០០ដង ក្នុងការស្រាវជ្រាវអាវកាស ។
James Webb នឹងត្រូវចំណាយពេល ២៩ថ្ងៃ ដើម្បីចល័តទៅឲ្យដល់គន្លងព្រះអាទិត្យ ដែលវាត្រូវធ្វើគោចរនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី អាចទប់ទល់ជាមួយសីតុណ្ហភាពបាន -២៣០ អង្សាសេ ក្នុងគោលបំណងជីកកាយអំពីអាថ៌កំបាំងនៃការកកើតចក្រវាល និងវត្តមាននៃជីវិតដែលមានលើលំហអាកាស ដែលមិនទាន់មានអ្នកណាអាចបកស្រាយបាននៅឡើយ។

James Webb មានទម្ងន់ ៦.៥តោន និងប្រើប្រាស់រលកចម្ងាយនៃពន្លឺ infrared (infrared wavelengths) ដើម្បីស្វែងយល់អំពីដំណើរវិវឌ្ឍ និងពេលអតីតកាលនៃទីអវកាស វាបំពាក់ដោយ បណ្តុំកញ្ចក់មាសមុខកាត់ ៦.៥ម៉ែត្រ, កាមេរ៉ាស្វ័យប្រវត្តិ និងឧបករណ៍ពិសេសមួយចំនួនទៀត ដែលបានរចនាឡើង ដើម្បីចាប់យកពន្លឺ infrared និង ឆ្លុះទម្លុះកម្ទេចធូលីនៅក្នុងទីអវកាស ជាមួយនឹងជម្រៅ (រយៈចម្ងាយបំបែកពីចំនួន n ឆ្នាំពន្លឹសរុប) លើសពី ១៣.៥ ពាន់លានឆ្នាំមុនក្នុងចក្រវាល ដើម្បីសិក្សាវត្ថុអវកាសឆ្ងាយៗ និងត្រជាក់ខ្លាំងបាន។ វាមានសមត្ថភាពឆ្លុះមើលដឹងអំពីធាតុផ្សំ នៅក្នុងបរិយាកាសភពនានាដែលសំខាន់ខ្លាំងបំផុត សម្រាប់តារាវិទូអាចសន្មត់ថា ភពមួយនោះមានជីវិតរស់នៅដែរឬអត់។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី