យោងតាមការឆ្លើយតបពី ក្រសួងសាធារណាការ និងដឹកជញ្ជូន ស្ដីពីបញ្ហា ប្ដូរបណ្ណបើកជាតិ ទៅអន្ដរជាតិ ថ្មីៗនេះបានឲ្យដឹង ថាប្រជាពលរដ្ឋណាដែលមានប គឹអាចប្ដូរយកបណ្ណបើកបរអន្ដរជាតិបាន ដោយភ្ជាប់ជាមួយឯកសារទាមទារ សំខាន់ៗមួយចំនួន និងកម្រៃសេវាខ្លះៗ។
ក្នុងនោះ ឯកសារដែលត្រូវទាមទារឲ្យអ្នកដែលចង់ប្ដូរយកមកជាមួយមានដូចជា បណ្ណបើកបរជាតិ ច្បាប់ដើម ដែលចេញពីព្រះរាជាណាចក្រកម្ពុជា, អត្តសញ្ជាណបណ្ណសញ្ញាតិខ្មែរ ច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរ មានសមត្ថកិច្ច (សម្រាប់ពលរដ្ឋខ្មែរ), លិខិតឆ្លងដែន និងទិដ្ឋការ មានសុពលភាព មិនតិចជាង ១៥ ថ្ងៃ (សម្រាប់ជនបរទេស) និងចុងក្រោយ គឺរូបថតទំហំ ៤.៥ × ៤.៥ ផ្ទៃពណ៌ស ចំនួន ៤ សន្លឹក ។ សម្រាប់ថ្លៃសេវាវិញ បណ្ណបើកបរអន្ដរជាតិ គឺត្រូវគិតជូន ២៥០ ០០០ រៀល។
គួរបញ្ជាក់ថា យោងតាមប្រកាសស្ដីពីនិតិវិធីនៃការចេញបណ្ណអនុញ្ញាតបើកបរអន្ដរជាតិ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រការ២ និង ៣ បានបញ្ជាក់ថា ប្រកាសនេះគឺមិនអនុវត្តចំពោះបណ្ណបើកបរយានយន្ដដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិនោះទេ និងអនុញ្ញាតធ្វើបានសម្រាប់តែប្រទេសហត្ថលេខីស្ដីពីអនុសញ្ញាចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែន តាមទម្រង់ឯកភាពរួមតែមួយ ហើយបណ្ណដែលត្រូវបានអនុញ្ញាត បើកបរអន្ដរជាតិនឹងត្រូវបានភ្ជាប់ជាមួយនឹងពាក្យ “IDP” ឬ “International Driving Permit” ។
គួររំឭកដែរថា បណ្ណបើកបរនេះមានសុពលភាព ១ ឆ្នាំ ហើយប្រភេទយានយន្ដដែលអនុញ្ញាត ឲ្យបើបរគឺត្រូវតែសមមូលជាមួយប្រភេទយានយន្ដដែលអនុញ្ញាតក្នុងបណ្ណបើកបរជាតិដូចគ្នា ដោយពេលបើកបរក្នុងប្រទេសហត្ថលេខី អ្នកកាន់បណ្ណបើកបរត្រូវភ្ជាប់ទាំងបណ្ណអន្ដរជាតិ និងបណ្ណជាតិតាមខ្លួន ព្រមទាំងគោរពច្បាប់ប្រទេស ដែលខ្លួនកំពុងចរាចរណ៍យានយន្ដបានខ្ជាប់ខ្ជួន ។
អត្ថបទ៖ Andra
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ