👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ម៉ាកសញ្ញារថយន្ដអគ្គិសនីចិនមួយ ឈ្មោះថា Leap Motor ថ្វីត្បិតតែមិនសូវមានអ្នកស្គាល់ច្រើន តែថ្មីៗនេះទើប តែបានបោះទុនវិនិយោគនាំចូលទីផ្សារទីផ្សារអាមេរិក ជាមួយនឹងផលិតផលឡានអគ្គិសនីម៉ូដែលថ្មីមួយ របស់ខ្លួន ដែលមានសមត្ថភាព មិនធម្មតា ឈ្មោះថា Leap Motor C01 អាចផលិតកម្លាំង បាន ដល់ ៥៤២ សេះ តែមានតម្លៃត្រឹមតែខ្ទង់ ២៦ ៧៧០ ដុល្លារប៉ុណ្ណោះ ។

តាមការឲ្យដឹងពីសារព័ត៌មាន Car News China បានបង្ហាញថា Leab Motor ជាក្រុមហ៊ុនផលិតឡានអគ្គិសនីក្មេងខ្ចី ដែលទើបតែមានវត្តមានក្នុងទីផ្សាររថយន្ដប៉ុន្មានឆ្នាំក្រោយនេះប៉ុណ្ណោះ ដោយមិនសូវមានអ្នកស្គាល់ច្រើននោះទេ តែគេរំពឹងថា ក្រោយចេញមុខម៉ូដែលថ្មី Leap Motor C01 នេះ វានឹងអាចទទួលបានការចាប់អារម្មណ៍ច្រើនជាងនេះ។

Leap Motor C01 ជាប្រភេទឡានអគ្គិសនី Sedan ភ្ជាប់អាគុយថាមពល ៩០ kWh ដែលអាចឲ្យវាបើកបរ
បានចម្ងាយរអតិបរមាឆ្ងាយដល់ទៅ ៧១៧ គម រាល់ពេលសាកពេញម្ដង រីឯល្បឿនវិញវាអាចជាន់បានពី ០ ទៅ ១០០ គម/ម ប្រើរយៈពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ ។
Leap motor ក៏បានឲ្យដឹងដែរថា C01 នឹងត្រូវបានចែកចេញជា ៥ trims level ផ្សេងគ្នា ដោយ base version ក៏អាចរត់បានចម្ងាយដល់ ៥០០ គម ដែរ រាល់ពេលសាកពេញម្ដង។

ផ្នែកខាងក្នុងវិញ C01 ត្រូវបានរចនាប្រណិត ទូលាយមានផាសុខភាព ជាពិសេសវាមានអេក្រង់កម្សាន្ត និងអេក្រង់កុងទ័រ ឌីជីថលដល់ទៅ ៣ ឯណោះ។

សម្រាប់កាលបរិច្ឆេទនៃការផលិត Leap Motor មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ទេ គ្រាន់តែបានបង្ហើបថា នឹងចាប់ផ្ដើមនៅរង្ង្វង់ចុងឆ្នាំនេះ ជាមួយនឹងការនាំចេញចំនួន ១០ ០០០ គ្រឿង ដែលចាប់ទទួលការកម្មង់ទុកពីថ្ងៃទី ១០ ខែឧសភា តទៅ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី