ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈសារព័ត៌មាន Carscoop បានចុះផ្សាយកាលពីពេលថ្មីៗនេះ ថារថយន្ដ Honda Civic Sedan Hybrid (Honda Civic e:HEV 2022) សេរីថ្មីរបស់ Honda ត្រៀមនឹងចេញលក់ក្នុងទីផ្សារប្រទេសថៃហើយបន្ទាប់ពីបង្ហាញមុខ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ដ Bangkok Auto Show ពីថ្ងៃទី ២៤ ខែមិនា ដល់ ០៣ ខែមេសានេះ។

Honda Civic Hybrid ថ្មីនេះបំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២.០លីត្រ ជំនួយដោយម៉ូទ័រអគ្គិសនី ២ គ្រាប់ ប្រើអាគុយប្រភេទ លីចូមអ៊ីយ៉ុង ផលិតកម្លាំងសរុបបាន ១៨១ សេះ អាចផ្លាស់ប្ដូរឆ្លាស់គ្នាស្វ័យប្រវត្តិពេលបើកបររវាងមុខងារអគ្គិសនីសុទ្ធ (EV), hybrid និង ម៉ាស៊ីនសុទ្ធ។

អ្នកបើកបរក៏អាចផ្លាស់ប្ដូរមុខងារបើកបរបាន ៣ ជម្រើសផងដែរមាន Econ mode, Normal mode និង Sport mode។
ខាងក្រៅមើលទៅស្រដៀងនឹង Honda Civic ប្រើម៉ាស៊ីនសុទ្ធដែរ គ្រាន់តែវាបានលេងរូបរាងឲ្យឆើតជាងបន្ដិច ។
ចំណែកផ្នែកខាងក្នុងមានបំពាក់កុងទ័រ Digital ទំហំ ១០.២ អ៊ីញ អេក្រង់កម្សាន្ដទំហំ ៩ អ៊ីញ ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, ប្រព័ន្ធសុវត្ថិភាព honda sensing Suite ព្រមជាមួយនឹងពូកស្បែកខ្មៅរលោងរំលេចឆ្នូតក្រហមលើកៅអី និងតាបឡូទាំងមូល ព្រមជាមួយនឹង smart Key ផងដែរ។

សម្រាប់ទីផ្សារថៃ Honda Civic Sedan e:HEV ម៉ូដែល EL+ តម្លៃចាប់ពី ៣៤ ២២៥ ដុល្លារ រីឯម៉ូដែល RS មានតម្លៃពី ៣៧ ៨២៩ ដុល្លារទៅ ក្នុងនោះ Honda ចាប់ផ្ដើមបើកទទួលការកក់បណ្ដើរៗហើយ ពីពេលនេះតទៅ និងធ្លាក់មកដល់ដៃអតិថិជនដំបូងក្នុងរង្វង់ខែមិថុនា ឆ្នាំនេះ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី