ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈការចុះផ្សាយពីសារព័ត៌មានវៀតណាម កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ឈ្មួញកណ្ដាលលក់ឡានប្រណិត ក្នុងប្រទេសវៀតណាមបានចាប់បើកទទួលការកម្មង់ទិញរថយន្ដ Lexus LX600 សេរីថ្មីចំនួន ៣ម៉ូដែលដំបូងហើយ ដែលរំពឹងថានឹងបង្ហាញវត្តមាននៅពាក់កណ្ដាលឆ្នាំនេះ ជាមួយនឹងតម្លៃមួយគ្រឿងចាប់ពី ៣០ ទៅ ជាង ៤០ម៊ឺនដុល្លារ។

រូបភាព៖ Lexus LX600 F-Sport Version
តាមសម្ដីរបស់អ្នកនាំពាក្យក្រុមហ៊ុន Lexus ប្រចាំប្រទេសវៀតណាមបានឲ្យដឹងថា សម្រាប់ Lexus LX600 ទាំង ៣ម៉ូដែលនេះ ត្រូវបានបំពាក់ជាមួយម៉ាស៊ីនថ្មី V6 Turbo 3.5. L មានរូបរាង និងប្រើប្រាស់បច្ចេកវិទ្យា ប្រហាក់ប្រហែលគ្នា គ្រាន់តែខុសទៅលើចំនួនកៅអី និងមុខងារពិសេសតិចតួចដែលភ្ជាប់មកក្នុងរថយន្ដ ហើយតម្លៃក៏អាស្រ័យទៅតាមនោះដែរ។

រូបភាព៖ Lexus LX600 Urban Version
សម្រាប់ម៉ូដែល LX600 Urban ត្រូវបានបំពាក់ជាមួយកៅអី ៧ មានរូបរាងស្រដៀងគ្នានឹង LX570 ដែរ មានតម្លៃ ៣៤៥ ៥៩៧ ដុល្លារ, ម៉ូដែល F-Sport មានកៅអី ៥ បន្ថែមជាមួយមុខងារ Super Sport តម្លៃ ៣៦៥ ៣០៨, រីឯម៉ូដែល VIP មានកៅអី ៤ ដែលជាកៅអីផាសុខភាព មានមុខងារម៉ាស្សាជាដើម មានតម្លៃ ៣៩៣ ៣៤១ ដុល្លារ។

Lexus Vietnam ក៏បានបន្ធែមទៀតថារថយន្ដ Lexus LX600 សេរីថ្មីនេះនឹងមកដល់ក្នុងកំឡុងខែ កក្កដា ឆ្នាំ ២០២២ នេះដោយមានចំនួនតែ ១២០ ទៅ ១៥០ គ្រឿងប៉ុណ្នោះ ក៏ប៉ុន្ដែក្រុមហ៊ុនបានទទួលការកម្មង់ទិញ ពីអតិថិជនជាង ៣០០ គ្រឿងរួចមកហើយ ដែលនេះជាបញ្ហាមួយដោយសារតែគ្រប់ក្រុមហ៊ុនផលិតរថយន្ដបច្ចុប្បន្ន កំពុងជួបវិបត្តិខ្វះគ្រឿងបង្គុំ ដែលសូម្បីតែអតិថិជន Lexus នៅជប៉ុនក៏ត្រូវរង់ចាំការផលិតរហូតដល់ជាង ៤ឆ្នាំទៀតផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី