ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
រថយន្ដអគ្គិសនីត្រូវបានមនុស្សភាគច្រើនជឿថាវាចំណេញច្រើន ជាងរថយន្ដប្រើម៉ាស៊ីនឥទ្ទនៈធម្មតា ដោយសារតែវាមិនត្រូវការគ្រឿងបង្គុំច្រើន និងមិនត្រូវការចាក់ទឹកចាក់ប្រេងច្រើន ដូចឡានប្រើម៉ាស៊ីននោះទេ ប៉ុន្ដែតាមការស្រាវជ្រាវថ្មីៗបានបង្ហាញថា រថយន្ដអគ្គិសនីតាមពិតទៅមិនធន់អី ជាងរថយន្ដសាំងឬម៉ាស៊ូតនោះទេ។
បើតាមរបាយការណ៍ស្ទង់មតិរបស់ Mail Online លើអ្នកប្រើប្រាស់រថយន្ដចំនួន ៤៨០០០ នាក់ ដែលធ្លាប់ប្រើប្រាស់រថយន្ដជាង ៥៧០០០ គ្រឿង ក្នុងនោះមាន ២១៨៤ គ្រឿងជារថយន្ដអគ្គិសនីបានឲ្យដឹងថា ក្នុងរង្វង់ ៤ឆ្នាំដំបូងនៃការប្រើប្រាស់ ៣៩% នៃរថយន្ដអគ្គិសនី គឺមានបញ្ហា បើប្រៀបទៅនឹង ១៩% នៃឡានសាំង និង ២៩% ឡានម៉ាស៊ូត។
ពួកគាត់បានបន្ថែមថា ឡានអគ្គិសនីពេលត្រូវការជួសជុសម្ដងៗប្រើពេលយូរជាងឡានប្រើម៉ាស៊ីនធម្មតា ហើយបញ្ហា ភាគច្រើនពាក់ព័ន្ធប្រព័ន្ធបញ្ជារថយន្ដ ដែលប្រើពេលហោចណាស់ ៥ថ្ងៃឡើង សម្រាប់ការជួសជុល ធៀបទៅនឹង ឡានសាំង ប្រើពេលតែ ៣ថ្ងៃ ហើយឡានម៉ាស៊ូតរង្វង់ ៤ថ្ងៃ ។

ទិន្នន័យក៏បានបង្ហាញទៀតថា ៣៩% នៃឡានអគ្គិសនី ដែលមានបញ្ហាគឺ Tesla ដែលទាក់ទងនឹងការរលត់ពេលកំពុងធ្វើដំណើរ និងដំណើរការម៉ូទ័រមិនងាយដើរ ចំណែកឯ ៦% ទៀតគឹរថយន្ដ Kia e-Niro ។
ម្យ៉ាងទៀតដោយសារតែ រថយន្ដអគ្គិសនី ហាក់នៅក្មេងខ្ចីនៅឡើយក្នុងវិស័យយានយន្ដ ដូច្នេះគេសង្ឃឹមថា នៅពេលខាងមុខទៀតបច្ចេកវិទ្យានិងរីកចម្រើន ហើយរថយន្ដអគ្គិសនីនឹងប្រែក្លាយគុណភាពកាន់តែប្រសើរជាងមុន។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី