កាលពីចុងខែមិនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសបង្ហាញមុខរថយន្ដ Corolla សេរីថ្មីរបស់ខ្លួនដែលមានឈ្មោះថា Toyota GR Corolla ឆ្នាំ ២០២៣ កម្លាំងខ្លាំង ថ្មី ទំនើបប្លែកពី Corolla ធម្មតា និងត្រៀមចូលទីផ្សារក្នុងឆ្នាំនេះ។

រថយន្ដ Toyota GR Corolla 2023 នេះ ជាប្រភេទរថយន្ដ Hatchback និងត្រូវបានចែកចេញជា ២ ម៉ូដែល មាន Toyota GR Corolla Base និង ប្រភេទដែលមានរូបរាងឆើតជាងម៉ូដែលធម្មតាបន្ដិច គឺ GR Corolla Circuit Edition ។

GR Corolla ទាំង ២ ម៉ូដែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីន Turbocharged ៣ ស៊ីឡាំង ចំណុះ ១.៦ លីត្រ ដែលផលិតលម្លាំងបាន ៣០០ សេះ ឬ ២២៤ គីឡូវ៉ាត់ រត់ដោយប៉ុង ២ All Wheel Drive និងប្រើប្រអប់លេខដៃដែលអាចបញ្ជូនថាមពលទៅកង់ក្រោយបាន ៣ ជម្រើស មាន ៤០% ៥០% និង ៧០%។

សម្រាប់ការរចនារូបរាង និងបច្ចេកវិទ្យាផ្សេងៗត្រូវបានអភិវឌ្ឍច្រើនដូចជា មានភ្ជាប់ជាមួយដំបូលកាបូនហ្វាយបឺរ គ្រឿងស្បែកប្រណិត ប្រព័ន្ធសម្លេង Stereo ទំនើប មានកៅអីកម្ដៅ និងបរិក្ខារផ្សេងៗទៀតជាដើម។

បើតាមសម្ដីរបស់អ្នកនាំពាក្យក្រុមហ៊ុន Toyota បានឲ្យដឹងថា Toyota គ្រោងនឹងទម្លាក់ GR Corolla សេរីថ្មីនេះមកលើទីផ្សារជាលើកដំបូងក្នុងឆ្នាំនេះ ដែលមានចំនួនសរុបប្រមាណ ៦៥០០ គ្រឿង ក្នុងនោះ ១៥០០ គ្រឿងជា GR Corolla Circuit Edition និងជាង ៥០០០ គ្រឿងទៀត ជា GR Corolla base។

សម្រាប់តម្លៃវិញ Toyota នៅមិនទាន់ឲ្យបង្ហើបឲ្យដឹងនៅឡើយទេ តែគេប៉ាន់ស្មានថា ម៉ូដែល base មានតម្លៃចាប់ពី ៣០ ០០០ ដុល្លារឡើងទៅ និងម៉ូដែល Circuit Edition អាចថ្លៃលើសគ្នាបន្ដិចបន្ដួច។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ