👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ការទិញរថយន្តគឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន និងជារឿងគួរឱ្យរំភើបផងដែរ ទោះបីជារថយន្តថ្មីឬរថយន្តមួយទឹកក៏ដោយ ទោះជាយ៉ាងណាក៏ដោយ ការទិញរថយន្តមួយទឹកត្រូវការវិធីសាស្ត្រផ្សេងពីការទិញរថយន្តថ្មី។
ចំណុចសំខាន់មួយនៃការទិញរថយន្តមួយទឹកគឺការត្រួតពិនិត្យរថយន្តឱ្យបានហ្មត់ចត់ នោះអ្នកនឹងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងជៀសវាងមានបញ្ហាណាមួយក្នុងអំឡុងពេលធ្វើជាម្ចាស់រថយន្ត។ នៅប្រទេសកម្ពុជាមានទីផ្សារថយន្តមួយទឹកជាច្រើន ដែលនាំចូលយានយន្តប្រើហើយ ដោយគ្មានការត្រួតពិនិត្យស្តង់ដារត្រឹមត្រូវ ហើយវាក៏ប៉ះពាល់ដល់អ្នកនាំចូលរថយន្តថ្មីជាផ្លូវការ និងប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ។
ទីផ្សារថយន្តមួយទឹកដែលផ្តល់ជូននូវរថយន្តតម្លៃទាប ប៉ុន្តែវាមានប្រភពដើមមិនច្បាស់លាស់ និងគ្មានការធានាពីគុណភាព ឬសុវត្ថិភាពណាមួយទេ ដែលអាចធ្វើឱ្យអ្នកទិញរថយន្តអាចជួបគ្រោះថ្នាក់ដោយសារការកែច្នៃរថយន្ត, រថយន្តកាត់ត, រថយន្តជួសជុលឬផ្លាស់ប្តូរគ្រឿងបន្លាស់មួយចំនួន និងការតោនបាញ់ថ្នាំតួរថយន្តផងដែរ។ ដូច្នេះហើយ ការទិញរថយន្តមួយទឹកអាចជួយសន្សំសំចៃថវិការរបស់អ្នកបានជាងរថយន្តថ្មី ប៉ុន្តែវាក៏មានហានិភ័យខ្ពស់ដែលពាក់ព័ន្ធនឹងសុវត្ថិភាពផងដែរ។
ដូចដែលអ្នកបានដឹងហើយថា រថយន្តជជុះឬរថយន្តមួយទឹកដែលនាំចូលពីប្រទេសផ្សេងមកដល់កម្ពុជាគឺមានស្ថានភាពទ្រុឌទ្រោម, ខូចខាតទិញពីការដេញថ្លៃ ឬរថយន្តគ្រោះថ្នាក់ផ្សេងៗ ដែលត្រូវបានកែច្នៃឡើងវិញ និងជាករណីដ៏អាក្រក់បំផុត ដោយសារការជួសជុលពីជាងគ្មានជំនាញនិងអ្នកផ្គត់ផ្គង់ក្រៅផ្លូវការនៃទីផ្សារនាំចូលរថយន្តមួយទឹក។ ដូច្នេះ វាពិតជាមានហានិភ័យនិងគ្រោះថ្នាក់ខ្លាំងណាស់ដល់អ្នកទិញរថយន្តដែលមិនដឹងច្បាស់អំពីប្រវត្តិរថយន្ត។ ជាពិសេសលោកអ្នក មិនត្រឹមតែចំណាយលុយលើថ្លៃរថយន្តប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវការថែមថវិកាក្នុងការថែទាំ និងជួសជុលនូវគ្រឿងបន្លាស់មួយចំនួនដែលឈានដល់អាយុកាលរបស់វាដែរ។
ទន្ទឹមនឹងនេះដែរ រថយន្តថ្មីពីអ្នកចែកចាយផ្លូវការនៅក្នុងស្រុកក៏កំពុងផ្តល់ភាពងាយស្រួល, សុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់អ្នកទិញ ហើយឥឡូវនេះវាក៏មានការកើនឡើងនូវចំនួននៃការរប្រើប្រាស់រថយន្តថ្មីដែរ ដោយសារមានការពេញចិត្តពីអ្នកប្រើប្រាស់ ហើយមិនបារម្ភពីការខូចខាត ឬស្នាមឆ្កូតកន្លែងណាមួយឡើយ។
យ៉ាងណាក៏ដោយ រថយន្តថ្មីទាំងអស់នោះ មិនមែនសុទ្ធតែល្អឥតខ្ចោះទេ វាតែងតែមានស្នាមឆ្កូត ឬការខូចខាតបន្តិចបន្តួច ប៉ុន្តែវាមានភាគរយទាបនៃការខូចខាតទាំងនោះ។
បើតាមការអះអាង ពីភ្នាក់ងារនាំចូលរថយន្តមកកម្ពុជា បានឲ្យដឹងថា ការខូចខាត ឬមានស្នាមឆ្កូតបន្តិចបន្តួចនោះគឺទាក់ទងនឹងកុងតឺន័រនៃការដឹកជញ្ជូនពីរោងចក្រមកដល់កំពង់ផែកម្ពុជា។ ស្នាមឆ្កូតតូចៗនៅលើរថយន្តថ្មីតែងតែមាន ប៉ុន្តែវាត្រូវបានគេជួសជុលដោយអ្នកបច្ចេកទេសជំនាញរថយន្តនៃហាងលក់រថយន្តផ្លូវការ ដែលធានាបានថាការជួសជុលគឺមិនមានការខូចទ្រង់ទ្រាយដើមរបស់រថយន្ត ហើយពួកគេធានាបានថារថយន្តទាំងអស់គឺនៅស្អាត និងមានសុវត្ថិភាពខ្ពស់ ដោយគ្មានបញ្ហាប្រឈមនានាមុនពេលប្រគល់ដល់អតិថិជន មិនតែប៉ុណ្ណោះវាបូករួមទាំងការធានាគុណភាពត្រឹមត្រូវពីអ្នកចែកចាយរថយន្តផងដែរ។
សរុបសេចក្តីមក គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើននៅក្នុងប្រទេសកម្ពុជាដែលបង្កឡើងដោយរថយន្តកែច្នៃដូចជា កែចង្កូតរថយន្ត ការជុសជុលនានា ឬប៉ះពាល់ដល់តួរថយន្ត ដែលមិនមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ហើយធ្វើឲ្យមនុស្សមួយចំនួនបានបាត់បង់សមាជិកគ្រួសារដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ។
សម្រាប់ពេលបច្ចុប្បន្ននេះ រថយន្តថ្មីគឺមានអាទិភាពខ្ពស់ ដោយផ្តល់នូវផាសុកភាព និងសុវត្ថិភាពជាងរថយន្តមួយទឹក ខណៈពេលដែលពួកគេក៏ទទួលបាននូវការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តត្រឹមត្រូវជាមួយនឹង S Mark Safety ពី វិទ្យាស្ថានគ្រប់គ្រងសុវត្ថិភាពដែលបង្ហាញពីស្តង់ដារ និងការត្រួតពិនិត្យដ៏ល្អពីអ្នកបច្ចេកទេសមុនពេលប្រគល់ជូនអតិថិជន។
ដូច្នេះ ដើម្បីផ្តល់ឱ្យសមាជិកគ្រួសារអ្នក ឬមិត្តភ័ក្តិរបស់អ្នកមានសុវត្ថិភាពនិងផាសុកភាពក្នុងអំឡុងពេលធ្វើដំណើរតាមផ្លូវ លោកអ្នកត្រូវតែសម្រេចចិត្តដោយសមហេតុផលរវាងរថយន្តមួយទឹក និងរថយន្តថ្មី មុនពេលចំណាយប្រាក់ជាច្រើនលើរថយន្តខុស។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម