👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះ ក្រុមហ៊ុន Nissan បានបង្ហាញរូបរាងម៉ូឌែលថ្មីរបស់ខ្លួនជារថយន្ដប្រភេទ Sedan ដែលមានឈ្មោះថា Nissan Altima ស៊េរីឆ្នាំ ២០២៣ ខណៈដែលវាបាននាំមកជាមួយជម្រើស Option ចំនួន ៥ រួមមាន S, SV, SR, SL និង SR VC-Turbo ជារថយន្តដែលមានទ្វារបួន និងមានប្រាំកៅអីមានទំហំធំទូលាយ។
Nissan Altima ស៊េរីឆ្នាំ ២០២៣ នេះ សម្រាប់ Option S, SV, SR, SL បានបំពាក់ម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ២.៥ លីត្រ ដែលអាចផលិតកម្លាំងបាន ១៨០ សេះនិងម្លាំងរមួល ២៤៤ ញូតុនម៉ែត្រ អូសទាញដោយកង់ខាងមុខ និងសម្រាប់ Option VC Turbo វិញបានបំពាក់ម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ២.០ លីត្រអាចផលិតកម្លាំងបាន ១៨២ សេះនិងកម្លាំងរមួល ២៤១ ញូតុនម៉ែត្រ អូសទាញដោយបង្វិលកង់៤ AWD ជាមួយគ្នានេះដែរវាដោយប្រអប់លេខ (Xtronic CVT) ជាប្រអប់លេខដែលមានតែលេខ Low និង High ប៉ុន្តែវាពិសេសពីប្រអប់លេខ CVT ត្រង់ថា វាមាន Sport Mode ។
គួរបញ្ជាក់ផងដែរម៉ូឌែលមួយនេះអាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេលអស់ ៥.៣ វិនាទី។ មិនតែប៉ុណ្ណោះជាមួយកម្រិតស៊ីសាំងវិញសម្រាប់ឡានដែលរត់ដោយកង់មុខវាអាចបើកបរក្នុងចង្ងាយ ១០០ គ.ម ស៊ីសាំង ៨លីត្រផ្លូវក្នុងក្រុង និងនៅលើផ្លូវហាយវេរបើកបរចង្ងាយ ១០០ គ.ម ស៊ីសាំង ៦លីត្រ ចំណែកឯឡានដែលរត់ដោយកង់ទាំងអស់ និងម៉ាស៊ីន VC Turbo វិញអាចរត់ផ្លូវក្នុងក្រុង ១០០ គ.ម ស៊ីសាំង ៩លីត្រ និងបើកបរលើផ្លូវហាយវេរស៊ីសាំង ៦លីត្រ។
ងាកមកចាប់អារម្មណ៌ពីការតុបតែងផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយប៉ូតុងបញ្ជារមុខងារជាច្រើននៅលើដៃចង្កូតងាយស្រួលក្នុងការបើកបរ ចំណែកឯតាបឡូបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១២.៣ អ៊ីញដែលអាចភ្ជាប់ជាមួយប្រព័ន្ធ Android Auto និង Apple CarPlay មាន Wi-Fi hotspot ហើយមានបន្ទះសាកថ្មទូរស័ព្ទឥតខ្សែដោយបានបន្ថែមមកជាមួយរន្ធ USB A និង រន្ធ USB-C ទៀតផង។
ត្រឡប់មកផ្នែកខាងក្រៅវិញចង្កៀងខាងមុខបានបំពាក់អំពូល LED daytime runninglight និងផ្នែកខាងក្រោយក៏បានប្រើប្រាស់ជាមួយចង្កៀង LED ផងដែរ បន្ថែមជាមួយ Spoiler បន្តិច និងមានស៊ីមាំងពីរធ្វើឲ្យកាន់តែមើលទៅទាន់សម័យ។
ទាក់ទង់នឹងប្រព័ន្ធសុវត្ថិភាពវិញ Nissan Altima បំពាក់មុខងារជាច្រើនដែលមានដូចជា ប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិនៅពេលមានឧបស័គ្គនៅខាងមុខ, ប្រព័ន្ធគ្រប់គ្រងសញ្ញាចរាចរណ៍, ប្រព័ន្ធគ្រប់គ្រងការបើកបរមិនឲ្យចេញពីកន្លងផ្លូវ, ប្រព័ន្ធហ្វាកូដឡើងចុះស្វ័យប្រវត្តិផងដែរ។
ជាមួយគ្នានេះ រថយន្ដម៉ូឌែល Nissan Altima ស៊េរីឆ្នាំ ២០២៣ នេះមានតម្លៃចេញពីរោងចក្រចាប់ពី ២៥,០០០ ដុល្លារឡើងអាស្រ័យលើជម្រើស Option នីមួយៗដែលអតិថិជនជ្រើសរើស។
អត្ថបទដោយ៖ Nita @Advan Auto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ