👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ ២ របស់ជប៉ុន Nissan Motor Co និង Mitsubishi Motor Corp បានចាប់ដៃសហការគ្នាផលិតរថយន្ដអគ្គិសនីខ្នាតតូចគួរឲ្យស្រឡាញ់ ២ ម៉ូដែល ជាមួយនឹងតម្លៃទាបជាង ១៥០០០ ដុល្លារ ឈ្មោះថា Nissan Sakura និង Mitsubishi eK X EV ។

លោក Makoto Uchida នាយកប្រតិបត្តិក្រុមហ៊ុន Nissan បានមានប្រសាសន៍ថារថយន្ដអគ្កិសនីទាំងពីរម៉ូដែលនេះ គឺជាប្រភេទរថយន្ដ Kei Car ឬ ធុនតូច ងាយស្រួលសម្រាប់ប្រើប្រាស់ក្នុងក្រុង ដែលមានចរាចរណ៍ ចង្អៀតណែនណាន់តាន់តាប់ដូចនៅជប៉ុន និងសក្ដិសមសម្រាប់ការបើកលើផ្លូវ Highway តូចៗ នៅក្រៅក្រុងផងដែរ។

វាភ្ជាប់ជាមួយម៉ូទ័រអគ្កិសនី ១ គ្រាប់ ផ្ដល់កម្លាំងបាន ៦៣ សេះ និងអាគុយថាមពល ២០kWh អាចបើកបានចម្ងាយ ១៨០ គម រាល់ពេលសាកពេញម្ដង ដែលប្រើពេលសាក តែ ៤០នាទី ប៉ុណ្ណោះ ពី ០% ទៅ ៨០% ។

Nissan Sakura ជាប្រភេទកូនរថយន្ដ hatchback ប្រើអគ្គិសនីសុទ្ធ យកគម្រូរចនាតាម Nissan IMk electric car concept របស់ Nissan កាលពីឆ្នាំ ២០១៩ មានទំហំខ្លួនតូច ប៉ាណាមុខធំ មានអំពូល LED ជាពិសេសគឺ ពណ៌ផ្កាសាគូរ៉ា ដែលសម្គាល់ឈ្មោះ របស់វាផងដែរ។ ផ្នែកខាងក្នុងមាន កុងទ័រ digital ទំហំ ៧ អុិញ អេក្រង់កម្រាន្ដ Touch screen ទំហំ ៩ អុិញ មានច្ចេកវិទ្យាទំនើប អាចភ្ជាប់ជាមួយ Apple CarPlay មានប្រព័ន្ធជំនួយអ្នកបើកបរ Nissan’s ProPilot suite និងប្រព័ន្ធចតឡានស្វ័យប្រវត្តិផងដែរ ជាពិសេសគឺមានថតតាបឡូទូលាយដាក់ឥវ៉ាន់បានច្រើន ។

រីឯ Mitsubishi eK X EV វិញក៏ជាផ្នែកមួយនៃការសហការផលិតរវាងក្រុមហ៊ុនទាំងពីរ ដូចគ្នាដែរ ដូចនេះចំពោះរូបរាង សមត្ថភាព ការរចនាផ្នែកក្នុងក្រៅ និងបច្ចេកវិទ្យាផ្សេងៗ គឺប្រហាក់ប្រហែលនឹង Nissan Sakura ដែរ។

Nissan បានឲ្យដឹងដែរថា រថយន្ដទាំងពីរម៉ូដែលនេះនឹងត្រូវបើកឲ្យចេញលក់ដំបូងក្នុងទីផ្សារប្រទេស ជប៉ុនសិន នៅរង្វង់ត្រីមាសទី ៣ឆ្នាំនេះ ជាមួយតម្លៃចាប់ផ្ដើមពី ១៤០០០ ដុល្លារ ឡើងទៅ ហើយមានបំណងនឹងផលិតឲ្យវាមានតម្លៃតិចជាងនេះ ដើម្បីឲ្យស្របទៅតាមលក្ខណ្ឌរថយន្ដ ធុនតូចរបស់ជប៉ុន ដែលមានតម្លៃជាមធ្យម ១១៧០០ ដុល្លារ។

គូរបញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុនទាំងពីរនេះ មានក្រុមហ៊ុនជប៉ុនល្បីៗផ្សេងៗទៀតដូចជា Toyota Motor Corp, Honda Motor, Daihatsu Motor Co ជាដើម ក៏កំពុងតែរៀបចំគម្រោងផលិតរថយន្ដអគ្គិសនីទាំងខ្នាតតូច និងខ្នាតធំ ដើម្បីប្រកួតប្រជែងទីផ្សារឡានអគ្គិសនីនៅប៉ុន្មានឆ្នាំខាងមុខនេះ និងដើម្បីស្របតាមយុទ្ធសាស្រ្ដការបំពុលបរិយាកាសស្មើ សូន្យរបស់ខ្លួនត្រឹមឆ្នាំ ២០៥០ ផងដែរ ។

អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព