👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
មួយរយៈប៉ុន្មានឆ្នាំកន្លងមកនេះរថយន្ដអគ្គិសនីកំពុងមានការពេញនិយមជាខ្លាំងនៅលើទីផ្សារទូទាំងពិភពលោកដោយសារតែបញ្ហាសាំងមានការឡើងថ្លៃគួរឲ្យកត់សម្គាល់ ដូចច្នេះហើយក្រុមហ៊ុនផលិតរថយន្តទាំងអស់ខិតខំព្យាយាមដំណើរការផលិតរថយន្ដអគ្គិសនីដែលល្អបំផុតដើម្បីផ្គត់ផ្គងតម្រូវការដល់អតិថិជន។

ក្នុងនោះដែរ Nissan Leaf ត្រូវបានគេទទួលស្គាល់ថាជាឡានអគ្គិសនីមួយមានតម្លៃធូរថ្លៃជាងគេក្នុងទីផ្សារនាឆ្នាំ ២០២២ ក្នុងចំណោមរថយន្ដអគ្គិសទនីទាំងបុ៉ន្មានម៉ូឌែលដែលមានដូចជា Kia EV6 ស៊េរីឆ្នាំ ២០២២, Kia Niro EV, Ford F150 lightning, Hyundai Ioniq 5, Mini Cooper SE, Hyundai Kona EV, Chevrolet Bolt EUV, Mazda MX-30 ។

Nissan Leaf បាននាំមកជាមួយជម្រើស Trim ចំនួន ២ រួមមាន Leaf S និង Leaf SV Plus ហើយសម្រាប់ Trim leaf S បានបំបាក់មកជាមួយថាមពលអាគុយ Lithium-ion ៤០ kWh ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនី ១១០ kW ដែលអាចផលិកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ២៣៦ផោនហ្វីត វាមានសម្ថភាបើកបរបានចម្ងាយរហូតទៅដល់ ២៣៩ គីឡូម៉ែត្ររាល់ការសាកថ្មមួយពេញម្ដង។

ដោយឡែកសម្រាប់ជម្រើស Trim Leaf SV Plus វិញវាមានសម្ថភាពខ្លាំងជាង Leaf S ដោយបានបំពាក់មកជាមួយថាមពលអាគុយ ៦២ KWh ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ១៦០ kW ដែលផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ២៥០ ផោនហ្វីត ឡាននេះអាចរត់បានចម្ងាយ ៣៤១ គីឡូម៉ែត្រជាមួយការសាកថ្មមួយពេញ ។ Trim ទាំងពីរនេះដំណើរការដោយប្រព័ន្ធបង្វិលកង់មុខ (FWD) ដែលបំពាក់ជាមួយយ៉ាន់កង់អាលុយមីញ៉ូមទំហំ ១៦ អ៊ីញ ឫ ១៧ អ៊ីញ។

គួរបញ្ជាក់ផងដែរថាម៉ូឌែលមួយនេះមានសម្ថតភាពជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៧ វិនាទី។ លើសពីនេះទៅទៀតឡាននេះបានភ្ជាប់មកជាមួយខ្សែសាកល្បឿនលឿនដោយ LEAF S អាចសាកពី ៧ ដល់ ៨០ ភាគរយក្នុងរយៈពេល ៤០ នាទី ខណៈដែល LEAF SV PLUS អាចសាកបានរហូតដល់ ៨០ ភាគរយក្នុងរយៈពេល ៦០ នាទី។
បន្ថែមពីនេះវាមានមកជាមួយឆ្នាំងសាកថ្មចល័តដែលផ្ដល់ឲ្យម្ចាស់រថយន្ដអាចដោតសាកទៅព្រីភ្លើងតង់ស្យុង ១២០ វ៉ុល ឬព្រីភ្លើងតង់ស្យុង ២៤០ វ៉ុល បានយ៉ាងងាយស្រួលជាមួយការរចនារន្ធសាកនៅខាងមុខឡានសម្រាប់ភាពងាយស្រួលដល់អតិថិជនអាចសាកដោយមិនពត់ចុះក្រោម។

ចំណុចទាក់ទាញទាំងនេះធ្វើឲ្យ Nissan Leaf ស៊េរីឆ្នាំ ២០២៣ អាចជាប់ជាឡានដែលមាន តម្លៃធូរថ្លៃជាងគេប្រចាំឆ្នាំ ២០២២ នេះ ចំពោះព័ត៌មានទាក់ទងពីតម្លៃវិញវាមានតម្លៃ ២៧,៤០០ ដុល្លារដែលជាតម្លៃចេញពីរោងចក្រ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow Tik Tok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី