Versa ជាប្រភេទឡាន Sedan ដែលមានតម្លៃទីផ្សារធូរខ្លាំងមួយ របស់ Nissan ក្នុងទឹកដីអាមេរិក សម្រាប់ស៊េរីឆ្នាំ ២០២៥ នេះ។
Versa ភ្ជាប់មកជាមួយជម្រើស Trim/Option ចំនួន ៤ ដូច៖ជា ម៉ូឌែល S (5MT) តម្លៃ ១៧,១៩០ដុល្លារ S (CVT) ១៨,៩៩០ដុល្លារ SV ២០,៤៩០ដុល្លារ SR ២១,១៩០ដុល្លារ ។
ឡាន Sedan របស់ជប៉ុនមួយនេះ ភ្ជាប់មកជាមួយម៉ាស៊ីនសាំង ៤ស៊ីឡាំង ១.៦លីត្រ ផលិតកម្លាំងបាន ១២២សេះ ភ្ជាប់ជាមួយប្រអប់លេខ ៥វគ្គលេខដៃសម្រាប់ម៉ូឌែល S នឹងប្រអប់លេខ Xtronic CVT សម្រាប់ម៉ូឌែល S លេខអូតូឡើងទៅ។
Versa រាងស្ព័រគួរសមដែរ ដោយផ្ទៃខាងមុខបំពាក់បានណាពណ៌ខ្មៅ រំលិចដោយក្រូមសងខាង អមដោយភ្លើង LED មួយគួរ គួរមផ្សំនឹងយាន់កង់ទំហំ ១៧អ៉ីង មើលទៅទាក់ផ្នែកគួរសម។
ជាប្រភេទឡាន ទ្វា៤ កៅអីស្បែកលាយកាំម្ញី ២ជួរ អាចជិះបានគ្នា ៥នាក់ ជាមួយកៅអី នឹងផ្ទៃខាងក្នុង ស្របដោយស្បែក រំលេចដោយថ្នេរ មើលទៅកាន់តែស្ព័រ នឹង Luxury គួរសមដែរ។ ក្រៅពីនឹងឃើញមាន អេក្រង់ថាច់ ៨អ៉ីង ហើយអ្វីដែលពិសេសនោះ ឡានថ្មីតម្លៃក្រោម ២ម៉ឺនដុល្លារមានបំពាក់ជាមួយប្រព័ន្ធ Nissan Safety Shield 360 ដែលរួមមាន៖
១/ Automatic Emergency Braking
២/ Blind Spot Warning
៣/ High Beam Assist
៣/ Rear Cross Traffic Alert
៤/ Intelligent Driver Alertness
៥/ Adaptive Cruise Control ជាដើម។
ដោយ៖ Bunsak
ប្រភព៖ carbuzz.com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព