ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ https://bit.ly/3FZefOr ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ខណៈរាជរដ្ឋាភិបាលថៃមិនយកពន្ធនាំចូលឡានអគ្គិសនីពីចិន ទីផ្សារឡានអគ្គិសនីថៃមានតម្លៃកាន់តែទាបអំឡុងពេល ក្រុមហ៊ុនផលិតឡានចិនបានដាក់លក់ឡានប្រើអគ្គិសនី ១០០% ក្នុងតម្លៃធូរថ្លៃបំផុត។
ក្រោមកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិនក្នុងន័យពន្ធនាំចូល ០% ក្រុមហ៊ុនផលិតឡានចិន Great Wall Motor បានដាក់សម្ពោធឡានប្រើអគ្គិសនី ១០០% the Ora Good Cat ក្នុងតម្លៃដ៏ធូរថ្លៃ ចន្លោះពី ៩៨៩,០០០បាត ទៅដល់ ១,១៩ លានបាត ឬ តម្លៃប្រមាណជាង ៣មុឺនដុល្លារ ដល់ ៣,៥ មុឺនដុល្លារតែប៉ុណ្ណោះ។
ជាមួយនឹងតម្លៃដ៏ប្រកួតប្រជែងមួយនេះ ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះឡានអគ្គិសនី Good Cat បានទទួលការបញ្ជាទិញតាមរយៈប្រព័ន្ធអនឡាញរហូតដល់ ៤,២៩៦ គ្រឿងឯណោះកាលពីចុងឆ្នាំ ២០២១ កន្លងទៅ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន KrAsian។
ខណៈតម្លៃឡានអគ្គិសនីចិនកាន់តែទាប នេះប្រៀបដូចជាការដាក់សម្ពាធទៅលើក្រុមហ៊ុនផលិតឡានអគ្គិសនីជប៉ុន ដែលព្យាយាមលក់ឡានស៊េរី Hybrid របស់ខ្លួនក្នុងតម្លៃប្រហាក់ប្រហែលនិងឡានអគ្គិសនីចិនដែរ ។
ជាមួយគ្នានោះដែរក្រុមហ៊ុនផលិតឡានជប៉ុន Honda បានដាក់លក់ឡានអគ្គិសនី Hybrid ជំនាន់ថ្មីមានតម្លៃចន្លោះពី ៩៧៩,០០០បាត ដល់ ១,១៧៩ លានបាត។ ខណៈរថយន្តទំនើប Mercedes-Benz ដាក់លក់រថយន្តម៉ូដែល Plug-in Hybrid ចំនួន៣ ដែលមានតម្លៃចាប់ពី ២,៧៣ លានបាត រហូតដល់ ៣,៧៧ លានបាតឯណោះ។
គួរបញ្ជាក់ថា អំឡុងពេលទីផ្សារឡានអគ្គិសនីកាន់តែទាប រាជរដ្ឋាភិបាលថៃបានកំណត់គោលដៅយ៉ាងមុឺងម៉ាត់ថានិងមានចំនួន ប្រជាជនប្រើប្រាស់ឡានអគ្គិសនីចរាចរណ៍ក្នុងប្រទេសអោយបាន ១,៥ លានគ្រឿងមុនឆ្នាំ២០៣០ ខាងមុខ។
អត្ថបទដោយ៖ មុីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី