👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ដលំដាប់ Mercedes Benz ទើបតែបានសម្រេចការលក់ចេញនូវរថយន្ដបុរាណកម្ររបស់ខ្លួន មួយគ្រឿងឈ្មោះថា Mercedes Benz 300 SLR Uhlenhaut coupes ជាមួយនឹងតម្លៃដល់ទៅ ១៤៣ លានដុល្លារ ដែលបំបែកកំណត់ត្រាជាប់ឈ្មោះជារថយន្ដដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោក។

ក្រុមហ៊ុន Mercedes បានឲ្យដឹងថា រថយន្ដប្រណិត Mercedes Benz 300 SLR Uhlenhaut នេះគឺជាប្រភេទរថយន្ដកម្រមួយ ក្នុងប្រជុំរថយន្ដ Classic របស់ Mercedes ដែលជាស្នាដៃពិសេសរបស់បិតាស្ថាបនិករថយន្ដប្រណិត Rudolf Uhlenhaut ផលិតឡើងក្នុងកំឡុងឆ្នាំ ១៩៥៥ ហើយមានតែ ២ គ្រឿងប៉ុណ្ណោះ ដែល Mercedes បានតម្កល់ទុកក្នុងសារមន្ទីររថយន្ដរបស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន ដោយទើបតែសម្រេចលក់ចេញមួយគ្រឿង ជាមួយតម្លៃកប់ពពកនៅពេលនេះ។

Mercedes បានឲ្យដឹងដែរថា រថយន្ដនេះត្រូវបានដាក់លក់ក្នុងកម្មវិធីដេញថ្លៃសម្ងាត់មួយ រៀបចំឡើងនៅសារមន្ទីររថយន្ដ របស់ Mercedes ក្នុងក្រុង Stuttgart ប្រទេស អាល្លឺម៉ង់ កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ ដោយអនុញ្ញាតឲ្យតែអ្នកមានមុខមាត់ និងមហាសេដ្ឋីមួយចំនួនចូលរួមតែប៉ុណ្ណោះ ក្នុងនោះ Mercedes សុំមិនបញ្ចេញឈ្មោះសេដ្ឋីដែលដេញថ្លៃយកបានរថយន្ដប្រណិតមួយគ្រឿងនេះទេ ដោយគ្រាន់តែបង្ហើបថា គាត់ជាអ្នកមានមុខមាត់ម្នាក់ក្នុងវិស័យយានយន្ដរបស់អង់គ្លេស និងជាអ្នកចូលចិត្តប្រមូលទិញរថយន្ដប្រណិតៗបែបនេះ។

តម្លៃលក់ចេញដ៏មហាសាល ១៤៣ លានដុល្លារ នេះបានធ្វើឲ្យ Mercedes Benz 300 SLR Uhlenhaut នេះ បំបែកកំណត់ត្រាចាស់កាន់ដោយ រថយន្ដ Ferrari 250 GTO ឆ្នាំ ១៩៦៣ ជាឡានថ្លៃជាងគេបំផុតលើពិភពលោក ដែលបានលក់ចេញក្នុងតម្លៃ ៧០ លានដុល្លារ កាលពីឆ្នាំ ២០១៨។

Mercedes បានបន្ថែមទៀតថា សម្រាប់ទឹកប្រាក់ដែលលក់បាន នឹងត្រូវយកទៅផ្គត់ផ្គង់ក្នុងកម្មវិធីសប្បុរសធម៌របស់ Mercedes ឬ Mercedes Benz Fund ដោយផ្ដល់ជូនជាអាហារូបករណ៍ដល់សិស្សនិស្សិតដែលសិក្សាស្រាវជ្រាវក្នុង វិស័យវិទ្យាសាស្រ្តបរិស្ថាន និងប្រឆាំងការបំពុលបរិយាកាស ជុំវិញពិភពលោក។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី