………………………………………………………………………………….
នៅថ្ងៃទី 7 ខែមេសា ឆ្នាំ 2022 កន្លងទៅនេះ រថយន្ដ PEUGEOT 2008 រូបរាងថ្មីជាមួយរចនាបទរស់រវើក បានសម្ភោធជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ ជាមួយរូបរាងកាន់តែសង្ហារ បំពាក់បច្ចេកវិទ្យាថ្មីៗ សន្សំសំចៃ ប្រណិតថ្លៃថ្នូរជាមួយតម្លៃសមរម្យ ។

PEUGEOT 2008 គឺជារថយន្តលក្ខណៈគ្រួសារខ្នាតតូច រចនាបថថ្មីដែលត្រូវបានតម្លើងដោយសមមាត្រ និងតុល្យភាពធ្វើឲ្យវាមានភាពរឹងមាំប្រកបដោយគុណភាពខ្ពស់។
ទម្រង់មុខនៃរថយន្ត PEUGEOT 2008 បានរចនាជាតួដែលមានរាងត្រីកោណ ជាមួយប៉ាណាមុខ គួរអោយទាក់ទាញ និងអំពូលស៊ីញ៉ូដែលបានបំពាក់នៅខាងក្រោមចង្កៀងបំភ្លឺផ្លូវ LED ជាពិសេសគឺមានបំពាក់ អំពូល LED ក្រញាំ 3 ដែលជាអត្តសញ្ញាណរបស់ Peugeot គូបផ្សំនឹងកង់ទំហំ 17 អ៊ីញ សមាមាត្រនឹងទំហំរថយន្ដផងដែរ។

បន្ថែមពីនេះ វាមានភ្ជាប់ប្រព័ន្ធបញ្ជាបើក និងចាក់សោរដោយស្វ័យប្រវត្តិ សេនស័រជំនួយមុខក្រោយ + កាម៉េរាក្រោយ កាងសងខាងនៅលើដំបូល និងកញ្ចក់កម្តៅអាចបត់បែនបាន។
PEUGEOT 2008 បំពាក់ម៉ាស៊ីនសាំង 1.2L ស៊ីឡាំង 3 ផលិតកម្លាំងបាន 130 សេះ ដំណើរការជាមួយប្រអប់លេខស្វ័យប្រវត្តិ ប្រាំមួយវគ្គ ក្នុងនោះវាមានជម្រើស ៣ សម្រាប់ការបើកបរដូចជា ការបើកបរដោយសន្សំសំចៃ (Eco), ក្នុងលក្ខណធម្មតា (Normal) និងប្រភេទឡានស្ព័រ (Sport)។

ផ្នែកខាងក្នុង មានបំពាក់បច្ចេកវិទ្យា PEUGEOT i-Cockpit® 3D, ចង្កូតទំហំតូចល្មម អេក្រង់ថាច់ស្រ្គីនកម្រិត HD ទំហំ 7 អ៊ីង រូបភាពកម្រិត 3D ភ្ជាប់មកជាមួយ Apple CarPlay® និង Android Auto™ បន្ថែមជាមួយហ្រ្វាំងដើរដោយប្រព័ន្ធអគ្គិសនី ការកំណត់ម៉ាស៊ីនត្រជាក់រួមតែមួយ កៅអីស្បែក ភ្លើងបំភ្លឺខាងក្នុងរថយន្ត ឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងមុខងារជំនួយការបើកបរ ព្រមទាំងប្រព័ន្ធសុវត្ថិភាពពិសេសជាច្រើនទៀត។

គួរបញ្ជាក់ថា រថយន្ត PEUGEOT 2008 ថ្មី ត្រូវបានផ្គុំនៅរោងចក្រ Stellantis ទីក្រុង Gurun រដ្ឋ Kedah ប្រទេស ម៉ាឡេស៊ី ដែលឆ្លងកាត់ការពិសោធន៍ និងការធ្វើតេស្តគុណភាពច្បាស់លាស់ក្នុងអាកាសធាតុ និងបរិស្ថាន ចម្រុះជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅអាស៊ីអាគ្នេយ៍។
PEUGEOT 2008 ថ្មីនេះមានផ្ដល់ជូនអតិថិជននូវជម្រើស ៤ ពណ៌ដូចជា ប្រផេះ ស ខ្មៅ និទឹកក្រូច ជាមួយនឹងតម្លៃ 45,900 USD ដោយលោកអ្នកអាចរកទិញបាននៅតាមហាងដៃគូចែកចាយ PEUGEOT នៅក្នុងប្រទេសកម្ពុជា ជាមួយការធានារយៈពេល 5 ឆ្នាំ ពីក្រុមហ៊ុនផលិត ជាមួយនឹងរយៈពេលធានាគុណភាពរហូតដល់ 5 ឆ្នាំ ឬចម្ងាយ 100,000 គីឡូម៉ែត្រ ក្រោមកម្មវិធី New Lion Care របស់ក្រុមហ៊ុន PEUGEOT CAMBODIA ។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ PEUGEOT 2008 អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 076 738 4368
Facebook Page : PeugeotCambodia
វិបសាយ : peugeot.com.kh
អាសយដ្ឋានតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ទឹកថ្លា ខណ្ខសែនសុខ រាជធានីភ្នំពេញ (ចុះពីស្ពានអាកាស 7មករា ចង្ងាយ 200ម៉ែត្រ ខាងឆ្វេងដៃ។
ទស្សនាទិដ្ឋភាពជាច្រើនទៀតពីកម្មវិធីសម្ភោធរថយន្ត PEUGEOT 2008













…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T