👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
រថយន្ត SUV ដ៏ល្បីរបស់ក្រុមហ៊ុនបារាំង Peugeot ២ ម៉ូឌែលរួមមាន Peugeot 2008 និង 3008 ដែលកំពុងមានឈ្មោះបោះសម្លេងនៅទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន ទើបតែទទួលបានពានរង្វាន់ជារថយន្តស៊ីសាំងតិចបំផុតប្រចាំឆ្នាំ ជាពិសេស ធន់រឹងមាំ បំពាក់បច្ចេកវិទ្យាទំនើប ។
រថយន្តទំនើប ២ ម៉ូឌែលនេះ ទទួលបានពានរង្វាន់ពីកម្មវិធី Thailand Car of the Year 2022 នៅប្រទេសថៃកាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ កន្លងមកនេះ ដោយរថយន្ត Peugeot ម៉ូដែល 2008 ស៊េរីឆ្នាំ ២០២២ ទទួលបាននូវពានរង្វាន់ “BEST GASOLINE SUV UNDER 1,200 CC” ខណៈដែលរថយន្ត Peugeot ម៉ូដែល 3008 ស៊េរីឆ្នាំ ២០២២ ទទួលបានពានរង្វាន់ “BEST GASOLINE SUV UNDER 1,800 CC” ដែលមានន័យថា ឡាន SUV ២ ម៉ូឌែលនេះ ជាឡានដែលស៊ីសាំងតិចបំផុតក្នុងឆ្នាំ ២០២២ នេះ។
លោក Christophe Musy អនុប្រធានជាន់ខ្ពស់អាស៊ាន និងជាអ្នកចែកចាយទូទៅនៃក្រុមហ៊ុន Stellantis មានប្រសាសន៍ថា "យើងមានកិត្តិយសណាស់ដែលរថយន្ត Peugeot ទាំងពីរម៉ូឌែលដែលផលិតនៅអាស៊ីអាគ្នេយ៍ ជាអ្នកទទួលបាននូវពានរង្វាន់ដ៏មានកិត្យានុភាព និងលេចធ្លោបំផុតនៅក្នុងប្រទេសថៃ"។
លោក Christophe Musy បានសង្កត់ធ្ងន់ថា គ្រប់ម៉ូឌែល Peugeot ទាំងអស់ដែលផលិតនៅអាស៊ីអាគ្នេយ៍ ត្រូវបានឆ្លងកាត់ការធ្វើតេស្តគុណភាព និងភាពធន់រឹងមាំនៃរថយន្តដោយស្របទៅតាមទីផ្សារក្នុងស្រុក យ៉ាងជាក់លាក់។
ជាមួយគ្នានេះដែរ ការរចនាបែបទំនើបស៊ីវីស័យពីកាប៊ីន I-Cockpit ត្រូវបានគេចាត់ទុកថាជាផ្នែកមួយជួយឲ្យរថយន្ត Peugeot ទាំង ២ ម៉ូឌែលទទួលបានពានរង្វាន់នេះផងដែរ ។
គួរបញ្ជាក់ថា ពានរង្វាន់ Thailand Car of the Year 2022 គឺមានចៅក្រមតំណាងមកពី Society of Automotive Engineers-Thailand (TSAE) និង Grand Prix International Public Company Limited ដែលជាអ្នករៀបចំកម្មវិធី Bangkok International Motor Show ចូលរួមក្នុងការវាយតម្លៃយ៉ាងហ្មត់ចត់បំផុត ។
ក្នុងនោះដែរ រថយន្ត Peugeot 2008 និង 3008 ក៏មានវត្តមានក្នុងទីផ្សារកម្ពុជាផងដែរ លោកអ្នកអាចទស្សនារថយន្តផ្ទាល់ ឬភ្លក់រសជាតិបើកបររថយន្ត Peugeot ២ ម៉ូឌែលនេះ នៅ Showroom Peugeot Cambodia ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 076 738 4368 ។
ទស្សនាការផលិតរថយន្ត Peugeot 2008 3008 និង 5008 សម្រាប់ប្រជាជនអាស៊ាន
រូបភាពបន្ថែមពី Peugeot 2008 និង 3008
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!