ក្រុមហ៊ុន PEUGEOT ធ្វើពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត

អ្នកទស្សនា
268
0/ AKlasseAuto Promotion
Peuegeto showroom.jpg

ភ្នំពេញ៖ ក្រុមហ៊ុន ធីអេច គ្រុប (TH Group) ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក PEUGEOT បានរៀបចំ «កម្មពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត» កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ កម្មវិធីនេះបានប្រារព្ធឡើង គឺដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន PEUGEOT CAMBODIA ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មកលើរថយន្តទំនើបម៉ាក PEUGEOT ដែលជាផលិតផលរបស់ប្រទេសបារាំង មានឈ្មោះបោះសំឡេង នៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ដោយមូលហេតុនេះហើយបានជា ក្រុមហ៊ុន PEUGEOT CAMBODIA សម្រេចចិត្តពង្រីកអគារតាំងបង្ហាញលក់រថយន្តថ្មីមួយកន្លែងទៀត ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ ដើម្បីបំពេញបាននូវតម្រូវការលើសពីការរំពឹងទុករបស់អតិថិជន។ អគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដែលមានអាស័យដ្ឋានអាគារលេខ 38 មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យកាល់ម៉ែត)។

1_79a310d922.jpg

គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ដែលមានការចូលរួមដោយផ្ទាល់

1.     តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា គឺ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ

2.     ឯកឧត្តម JARCQUES PELLET​ ឯកអគ្គរាជទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

3.     លោក SUNIL KUMAR MITTAL អនុប្រធានផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន STELLANTIS

4.     លោក ណម តុង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ធីអេច គ្រុប (TH Group)

ព្រមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ធីអេច គ្រុប (TH Group)។

ពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត លោក ណម តុង ស្ថាបនិក ក្រុមហ៊ុន ធីអេច គ្រុប (TH Group) បានមានប្រសាសន៍ថា៖

 នេះជាមោទនភាពថ្មីមួយទៀតហើយសម្រាប់ ក្រុមហ៊ុន ធីអេចអេច អ៊ីមផត អិចផត (THH IMPORT EXPORT​ Co., LTD) របស់យើងដែលបានបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញលក់រថយន្ត PEUGEOT មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា គ្រប់ទំហំគ្រួសារ។  

លោក ណម តុង​
16.jpg

លោកក៏បានបន្តទៀតថា៖ «សម្រាប់អតិថិជនដែលធ្វើការទិញរថយន្តទំនើបម៉ាក PEUGEOT គ្រប់ម៉ូដែលនឹងទទួលបាននូវកញ្ចប់អត្ថប្រយោជន៍បន្ថែមដ៏ធំរបស់ 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 5+5 ដែលមានទឹកប្រាក់ស្មើនឹង $4,000 ភ្លាមៗ។

1.     𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 លេខ 5 ដំបូងសំដៅលើការធានារយះពេល 5ឆ្នាំ ពីរោងចក្រ ឬ 100,000គីឡូ 

2.     𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 លេខ 5 បន្ទាប់សំដៅលើការថែទាំរយះពេល 5ឆ្នាំ ឥតគិតថ្លៃលើការប្តូរប្រេង និងថ្លៃពលកម្មជាង

11.jpg

​​​ការផ្តល់ជូនទាំងនេះដើម្បីឆ្លើយតបទៅនឹងអតិថិជន PEUGEOT ទាំងអស់ដោយមានទំនុកចិត្តក្នុងការប្រើប្រាស់រថយន្ត PEUGEOT»។

សម្រាប់អតិថិជនទាំងអស់ អាចអញ្ជើញមកពិនិត្យ សាកសួរព័ត៌មានលំអិត និងអាចមកបើកបរសាកល្បងរថយន្ត PEUGEOT គ្រប់ម៉ូដែលបានដោយសេរី ជាមួយនឹងទីប្រឹក្សាផ្នែកលក់របស់យើង ដែលមានបទពិសោធន៏ រង់ចាំស្វាគមន៍ ទទួលបំរើយ៉ាង រួសរាយ រាក់ទាក់ យកចិត្តទុកដាក់ក្នុងអាគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដ៏ធំទូលំទូលាយ និងមានផាសុខភាព។

9.jpg

សម្រាប់ព័ត៌មានលំអិតបន្ថែម៖

☎️ 095 99 96 29 | 076 73 843 68

⏬ 𝑱𝒐𝒊𝒏: t.me/peugeotkh

🎯ទីតាំងក្រុមហ៊ុន: bit.ly/3Vvy5Jl

💬 ឆាតសួរព័ត៌មាន: t.me/PeugeotSupport

𝑷𝑬𝑼𝑮𝑬𝑶𝑻 “𝑻𝒉𝒆 𝑳𝒊𝒐𝒏𝒔 𝑶𝒇 𝑶𝒖𝒓 𝑻𝒊𝒎𝒆”

រូបភាពបន្ថែម ៖

10.jpg
13.jpg
15.jpg
17.jpg
14.jpg
18.jpg
3.jpg
6.jpg
4.jpg
7.jpg
2.jpg
5.jpg
ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More