ក្រុមហ៊ុនផលិតថយន្ដដើមកំណើត បារាំង Peugeot ទើបតែបានបង្ហាញមុខ concept រថយន្ដអនាគតថ្មីរបស់ខ្លួន នៅក្នុងកម្មវិធីពិពណ៌បច្ចេកវិទ្យា CES 2023 កាលពីពេលថ្មីៗនេះ ដែលដំណើរការដោយថាមពលអគ្គិសនី ជាមួយការរចនារូបរាងស្ព័រទំនើប ច្ចេកវិទ្យាកម្រិតខ្ពស់ និងសមត្ថភាពមិនធម្មតា។
Concept រថយន្ដអនាគតនេះមានឈ្មោះថា Peugeot Inception EV ជាប្រភេទឡាន Sedan ៤ កៅអី យកការរចនាតាមគម្រូរថយន្ដ Peugeot e-Legend 2018 តែមានលក្ខណៈ sleek ប្រណិតជាងមុន ដែលហៅថា “Feline stance” ជាមួយប្រវែងបណ្ដោយដងខ្លួន ៥ ម៉ែត្រ មានដំបូលបែប panoramic ភ្ជាប់មក កញ្ចក់មុខ ដែលពាសរហូតមកដល់ផ្ទៃខាងមុខរថយន្ដ អមនឹងអំពូលភ្លើងមុខ LED បញ្ឈរទន្ទឹមគ្នា បី ជួរ នៅខាងចុង សងខាង កាត់ទទឹងបាណាមុខមានដែលមានភ្លើងរំលេច logo Peugeot យ៉ាងទាក់ភ្នែក។
តាមការឲ្យដឹងពី engadget ថា Peugeot Inception EV នេះ ប្រើប្រាស់ថ្មថាមពល ១០០kWh ដែលអនុញ្ញាតឲ្យវាធ្វើដំណើរបានចម្ងាយដល់ ៨០០គម ពេលសាកមួយពេញ និងប្រើពេលតែ ៥ នាទីប៉ុណ្ណោះសម្រាប់សាកថ្ម ឲ្យវាបើកបរបាន ១៥០ គម។ បន្ថែមពីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនី ២ ប៉ុង ២ Four Wheel Drive និងអាចផលិតកម្លាំងបាន ៦៨០ សេះ ពិសេសអាចជាន់បង្កើនល្បឿនពី ០ ទៅ ១០០ គម/ម៉ ប្រើពេលត្រឹមតែ ៣ វិនាទីប៉ុណ្ណោះ។
ក្រឡេកមកផ្នែកខាងក្នុងត្រូវបានរចនាថ្មី ជាមួយចង្កូតដែលមើលទៅដូចជាដៃហ្គេម ហៅថា “Hypersqaure” មានអេក្រងបញ្ជារ touchscreen លើផ្ទែរបស់វា ដែល Peugeot គ្រោងនឹងបំពាក់ឲ្យថូចៗគ្នាលើឡានជំនាន់ក្រោយរបស់ខ្លួន ជាពិសេសគឺវាមានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ កម្រិត ៤ ដែលចង្កូតនឹងបង្រួមចូលទៅក្នុងតាបឡូ ហើយទស្សនីយភាពទាំងឡាយនឹងបង្ហាញលើផ្ទៃកញ្ចក់ panoramic របស់វា។
Peugeot បានបង្ហើបឲ្យដឹងថា សម្រាប់រថយន្ដអគ្គិសនីទំនើបៗ ក្រោយៗរបស់ខ្លួន នឹងត្រូវយកស្ដាយរចនា បច្ចេកវិទ្យា និងប្រព័ន្ធថាមពលពីគម្រូរថយន្ដ Peugeot Inception EV នេះ ដែលម៉ូដែលដំបូងបំផុតនឹងចេញនៅរង្ចង់ឆ្នាំ ២០២៥ ខាងមុខ រីឯគម្រោងផ្លាស់ប្ដូរទៅផលិតឡានអគ្គិសនីសុទ្ធនឹងចាប់ផ្ដើមនៅឆ្នាំ ២០៣០ បំណាច់ទសវត្សទី ៣ នៃសតវត្សទី ២១នេះ។
ប្រភព៖ Engadget
អត្ថបទ៖ Andra
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T