ពេលនេះ Royal Enfield ម៉ូឌែល Classic & Meteor 350 ចូលស្តុកថ្មី ជាមួយនឹងសមាជិកថ្មីមួយទៀតត្រៀមបង្ហាញខ្លួនឆាប់ៗ

អ្នកទស្សនា
712
0/ AKlasseAuto Promotion
2022-06-Royal-enfield1.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្

………………………………………………………………………………….

កំពូលម៉ូតូ Royal Enfield Classic 350cc ប្រភេទស៊ីឡាំងមួយនិង long stroke ជាមួយនឹងប្រភេទ Cruiser បើកបរក្នុងទីក្រុង Meteor 350cc ពេលនេះបានចូលស្តុហើយ ដើម្បីត្រៀមជួបម្ចាស់ប្រមាណ ២០ នាក់ ដែលបានទន្ទឹងរងចាំតាំងពីខែមេសា ឆ្នាំ ២០២២ ។

Meteor 350cc ត្រូវបានបំពាក់ដោយស៊ីឡាំងមួយនិង 4 stroke រួមជាមួយនឹង air-oil cooled ជួយឲ្យអ្នកជាម្ចាស់និងអ្នកបើកបរថ្មីៗទាំងអស់គ្នាទទួលបានភាពសប្បាយរីករាយក្នុងការបើកបរ ។ បន្ថែមពីនេះទៀតម៉ូតូមួយនេះបំពាក់ធុងសាំង ១៣លីត្រ មិនថាអ្នកធ្វើដំណើរយូរប៉ុណ្ណានោះទេ ក៏មិនមានភាពរអាក់រអួលដែរ ហើយកាន់តែមានទំនុកចិត្តជាមួយនឹងប្រព័ន្ធ FI (Fuel Injected) ដែលជួយសន្សំសំចៃសាំងនិងពេលវេលារបស់អ្នកផងដែរ។

ហេតុអ្វីបានជាម៉ូតូប្រភេទម៉ាស៊ីន 350cc មួយនេះនៅតែជាជម្រើសទីមួយរបស់អតិថិជនក្នុងខណះពេលដែលពួកគាត់អាចទិញម៉ូតូជប៉ុនដែលមានស្តុកស្រាប់?

នោះក៏ដោយសារតែ Meteor និង Classic 350cc ត្រូវបានរចនាឡើងយ៉ាងស្រស់ឆើតឆាយជាមួយនឹងពណ៌ជាច្រើនដែលបានទាញការគាំទ្រយ៉ាងច្រើនពីអតិថជនក្នុងស្រុក។ ម៉ូតូមួយនេះមានការគាំទ្រជាច្រើនពីសំណាក់ភ្ងៀវប្រុសស្រី ព្រោះតែវាផ្តល់នូវបទពិសោធន៍ក៏ដូចជាការងាយស្រួលជិះពិតៗដែលផ្ទុយស្រឡះពីម៉ូតូជប៉ុនផ្សេងទៀត។ នៅពេលអ្នកបានបើកនិងអង្គុយនៅលើម៉ូតូ Classic 350cc វានឹងធ្វើអោយដងខ្លួនរបស់អ្នកស្របស្មើទៅនឹងកម្ពស់សមល្មមរបស់ម៉ូតូ, អារម្មណ៍ត្រជាក់ស្រស់ថ្លាជាមួយនឹងកម្ពស់ 805mm និង បាតក្រោយកម្ពស់ 170mm។ គុណសម្បត្តិទាំងអស់នេះនឹងធ្វើអោយប្រជាជនអាស៊ានសម្របខ្លួនបានយ៉ាងល្អក្នុងការបើកបរជាមួយនឹងកម្ពស់របស់ម៉ូតូដោយមិនមិនមានអារម្មណ៍ថាវាខ្ពស់ពេករឺពិបាកក្នុងការគ្រប់គ្រងនោះទេ។

ជាមួយគ្នានេះដែរ Royal Enfield Cambodia មានសេចក្តីសោមន្សរីករាយនិងស្វាគមន៍បងប្អូនរបស់ Himalayan ក្នុងពេលឆាប់ៗ ក្នុងនាមជាម៉ូតូ ADV Crossover ពិតៗ ដែលវាជា ម៉ូឌែល Scram 411 ជំនាន់ថ្មីនិងមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជានាកំឡុងខែសីហា ឆ្នាំ២០២២​ នេះ។ Scram 411 គឺជាម៉ូតូប្រភេទថ្មី ដែលផ្ដល់ នូវភាពរំជើបរំជួលពិតប្រាកដ និងភ្ជាប់មកជាមួយ DNA ដំណើរផ្សងព្រេងដ៏រឹងមាំ។ ម៉ូតូ នេះ  ផ្ដល់នូវការបើកបររលូន ស្ទុះល្អ  នៅលើផ្លូវក្នុទីក្រុង មិនតែប៉ុណ្ណោះក៏មានមុខងារបត់បែនច្រើន ប្រកបដោយសមត្ថភាពខ្ពស់ដែលអាចទប់ទល់គ្រប់ស្ថានភាពផ្លូវដែលអ្នកបើកបរមិនបានដឹងមុន។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង Royal Enfield Cambodia តាមរយៈលេខទូរស័ព្ទ ៖ 095 666 373 

វេបសាយ ៖http://www.royalenfield.com/kh

ហ្វេសប៊ុកផេក ៖ 

រូបភាពបន្ថែមពី Royal Enfield :

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

អត្ថបទទាក់ទង

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

1. Lexus Photos.jpg

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

Royal Enfield ម៉ូតូធំ .jpg

Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More