តាមរបាយការណ៍ពីវេបសាយវិភាគទីផ្សារឧស្សាកម្មយានយន្ដពិភពលោក S&P Global Mobility បានឲ្យដឹងថាបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងធ្វើឲ្យដំណើរការផលិតកម្ម និងការនាំចេញ នាំចូលយានយន្ដ ទូទាំងពិភពលោក ធ្លាក់ចុះរាប់លានគ្រឿង ក្នុងឆ្នាំនេះ និងបន្ដដល់ឆ្នាំក្រោយ។
បញ្ហាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី ដែលគេស្គាល់ថាសុទ្ធតែជាប្រទេសដែលសកម្មក្នុងឧស្សាហកម្មយានយន្ដ បានកំពុងតែរាំងស្ទះដល់ការផលិត បន្ទះឈីប និងគ្រឿងបង្គុំសំខាន់ផ្សេងៗទៀត ដែលជះឥទ្ធិពលដល់សង្វាក់ផលិតកម្មយានយន្ដឲ្យយឺតយ៉ាវ គ្រប់ទីកន្លែង ជាន់ពីលើបញ្ហា ដែលពិភពលោកកំពុងតែជួបប្រទះស្រាប់គឺការបិទខ្ទប់ពីជម្ងឺកូវីដ ១៩។

យោងតាមរបាយការណ៍ពីវេបសាយស្រាវជ្រាវទីផ្សាររថយន្ដមួយទៀតមានឈ្មោះថា IHS Markit ក៏បានបង្ហាញផងដែរថា សង្វាក់ផលិតកម្មយានយន្ដនឹងត្រូវធ្លាក់ចុះយ៉ាងគំហុកចន្លោះពី ២.៦ លានគ្រឿង ទៅ ៨១.៦ លានគ្រឿងក្នុងឆ្នាំ ២០២២ និង ៨៨.៥ លានគ្រឿង នៅឆ្នាំ ២០២៣។
ក្នុងនោះក្រុមហ៊ុនផលិតរថយន្ដ ដែលទទួលរងគ្រោះខ្លាំងជាងគេគឺបណ្ដាក្រុមហ៊ុនរថយន្ដ អ៊ឺរ៉ុប ជាក់ស្ដែង ៤៥% នៃខ្សែភ្លើងដែលបំពាក់លើយានយន្ដផលិតក្នុងប្រទេសអ៊ុយក្រែនត្រូវបាននាំចេញទៅកាន់ប្រទេសដែលមានផលិតរថយន្ដច្រើនដូចជា អាល្លឺម៉ង់ និង ប៉ូឡូញ ជាដើម ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី