ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រមួយ ដើមកំណើតពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានរកឃើញមធ្យោបាយដោះស្រាយបញ្ហាការ ធុញថប់រឿងស្ទះចរាចរណ៍របស់អ្នកដំណើរគ្រប់រូប ដោយការបង្កើតរថយន្ដអគ្គិសនី មួយប្រភេទដែលអាចជិះលើដី ក៏បាន ហោះដូច helicopter ក៏បាន ដោយគ្រោងចេញលក់នៅចុងឆ្នាំ ២០២៥ ជាមួយតម្លៃល្បះគ្នានឹងឡានទំនើបមួយគ្រឿងដែរ។
រថយន្ដអគ្គិសនី កូនកាត់ helicopter តែគ្មានស្លាបកង្វារពីលើ នេះមានឈ្មោះថា Alef Model A ផលិតឡើងដោយក្រុមហ៊ុន Alef Aeronautics ដំណើរការដោយប្រើប្រាស់ថាមពលអគ្គិសនី ដែលមានសមត្ថភាពអាចឲ្យវា រត់បានចម្ងាយ ៣២២ គីឡូម៉ែត្រ លើផ្លូវធម្មតា និង ១៧៧ គីឡូម៉ែត្រ លើអាកាស ដោយឡើងចុះ ជាមួយប្រព័ន្ធ eVTOL ដែលអនុញ្ញាតឲ្យវាហោះឡើងទៅលើដូចឧទ្ធម្ភាគចក្រ មិនត្រូវការផ្លូវរត់ដូចយន្ដហោះធម្មតាឡើយ ក្នុងនោះវាត្រូវបានរចនាម៉ូដ មិនមានស្លាបចេញក្រៅរញ៉េរញ៉ាយពេលបើកប្រើ (activate) មុខងារហោះហើរ ដែលធ្វើឲ្យវាងាយស្រួលបំផុត សម្រាប់អ្នកបើរបរក្នុងក្រុងមានចរាចរណ៍មមាញឹក។
ក្រុមហ៊ុន បានរៀបរាប់ថា មុននឹងចេញជា Alef Model A វាត្រូវបានឆ្លងកាត់ដំណើរការស្រាវជ្រាវ និងផលិតតាំងពីឆ្នាំ ២០១៥ មកម្លេះ ជាមួយនឹងក្រុមអ្នកជំនាញខាងឧទ្ធម្ភាគចក្រជើងចាស់ និងចាប់ផ្ដើមដំណើរការសាកល្បងលើកដំបូងក្នុងឆ្នាំ ២០១៩ ក្នុងនោះអ្នកវិនិយោគទុនការផលិតធំៗ មានលោក Tim Draper និង Hirash Razaghi ដែលជាបុគ្គលល្បីធ្លាប់បោះទុន លើក្រុមហ៊ុនធំៗដូចជា Tesla និង Bugatti ជាដើម។ សម្រាប់ការរចនារូបរាង និងប្រព័ន្ធដំណើរការក្នុងរថយន្ដវិញ ត្រូវបានធ្វើឡើងក្នុងទម្រង់ជា Electric Propulsion System ដែលក្នុងនោះ ស្លាបកង្ហារ (propeller) ត្រូវបិទបាំងជិតមិនលេចចេញមកក្រៅដូចយន្ដហោះធម្មតានោះទេ បូកជាមួយប្រព័ន្ធទប់លំនឹងការហោះហើរ និងប្រព័ន្ធសុវត្ថិភាព កម្រិតខ្ពស់ផងដែរ។
លោក Jim Dukhovny អគ្គនាយកក្រុមហ៊ុន Alef Aeronautic បានមានប្រសាសន៍ថា៖
“ក្រៅតែពីអាចហោះបាន វា (Alef Model A) ក៏មានមុខងារពិសេសផ្សេងៗទៀតដូចជា អាចបត់បែនបានទៅតាម ស្ថានភាពផ្លូវ អាកាសធាតុ និងកាលៈទេសៈហេដ្ឋារចនាសម្ព័ន្ធតាមទីតាំងដែលអ្នកបើកបរក្នុងកំពុងស្ថិតនៅផងដែរ”
តាមការចុះផ្សាយពីសារព័ត៌មាន The Sun បានឲ្យដឹងថា Alef Model A នឹងមានវត្តមានលើទីផ្សារ នៅរង្វង់ចុងឆ្នាំ ២០២៥ ជាមួយតម្លៃ ២១ ម៊ឺនផោន ឬ ៣១ ០៨៥១ ដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងតម្លៃឡាន ប្រណិតមួយគ្រឿងដែរ ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីភាពជោគជ័យនៃការបង្កើត Alef Model A នេះហើយ ក្រុមហ៊ុន ក៏កំពុងតែសិក្សាបង្កើតម៉ូដែល ថ្មីមួយទៀត ឈ្មោះថា Alef Model Z ដែលនឹងធ្វើជាប្រភេទរថយន្ដអគ្គិសនី Sedan ៤ កៅអី អាចបើកបរលើដីបាន ៣២២ គីឡូម៉ែត្រ និងលើអាកាសបាន ៤៨២ គីឡូម៉ែត្រ ត្រៀមបង្ហាញមុខក្នុងឆ្នាំ ២០៣៥ តែមានតម្លៃទាបជាង Model A ដោយលក់ត្រឹមតែ ៣៥០០០ ដុល្លារ ប៉ុណ្ណោះ។
អត្ថបទ៖ Andra
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល