ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមការចុះផ្សាយពីសារព័ត៌មាន Nikkei Asia បានឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលថៃប្រកាសគោលនយោបាយ លើកម្ពស់ការប្រើប្រាស់ឡានអគ្គិសនីថ្មី ដូចជាទម្លាក់ថ្លៃពន្ធនាំចូល ផ្ដល់ប្រាក់ឧបត្តម្ភ និងចុះតម្លៃរថយន្ដជាដើម ថ្មីៗនេះ មានក្រុមហ៊ុនផលិតរថយន្ដជាច្រើនមកពីប្រទេស ចិន ជប៉ុន និងអ៊ឺរ៉ុប កំពុងសម្រុកប្រកួតប្រជែងគ្នា ចូលមកវិនិយោគ ក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ។

ជាក់ស្ដែង មានឡានអគ្គិសនីជាង ២០ម៉ូឌែល មកពីក្រុមហ៊ុនផលិតរថយន្ដអក្គិសនីក្រៅប្រទេសផ្សេងៗគ្នា ដែលបានមក ដាក់បង្ហាញក្នុងកម្មវិធីតាំងបង្ហាញរថយន្ដ Bangkok Auto Show កាលពីពេលថ្មីៗនេះ ។

លោក Narong Sritalayon ប្រធានគ្រប់គ្រងក្រុមហ៊ុនផលិតរថយន្ដចិន Great Wall Motor ប្រចាំប្រទេសថៃ បានមានប្រសាស៍ថា តាំងពីក្រុមហ៊ុនបាននាំចូលរថយន្ដមកលក់ក្នុងប្រទេសថៃកាលពីខែវិច្ឆិកាមក រាប់មកដល់ពេលនេះ ក្រុមហ៊ុនលក់ចេញបាន ១១០០ គ្រឿងហើយ និងរំពឹងថា នឹងបន្ដនាំចូលរថយន្ដអគ្គិសនី ៥ម៉ូដែលបន្ថែមទៀតក្នុងឆ្នាំនេះ។
លោកក៏បានបន្ថែមថា ចំនួនរថយន្ដអគ្គិសនីក្នុងប្រទេសថៃកើនឡើងច្រើនជាងទ្វេគុណក្នុងឆ្នាំនេះ ដោយពី៤០០០ គ្រឿង កាលពីឆ្នាំ ២០២១ មកដល់ ៩០០០ គ្រឿង។
កាលពីខែកុម្ភៈកន្លងទៅនេះ រដ្ឋាភិបាលថៃបានសម្រេចចេញកម្មវិធីលើកទឹកការប្រើប្រាស់រថយន្តអគ្គិសនីជាផ្លូវការ តាមរយៈការកាត់បន្ថយពន្ធនាំចូល និងការជួយចេញលុយប្រជាពលរដ្ឋ ដែលអាចកាត់បន្ថយថ្លៃឡានអគ្គិសនីរហូតដល់ ៤ សែនបាត ឬប្រមាណជា ១២០០០ ដុល្លារក្នុង ១ គ្រឿង ។

ក្នុងនោះដែរ មានក្រុមហ៊ុនផលិតរថយន្ដអន្ដរជាតិចំនួន ៨ ហើយកំពុងតែចាប់អារម្មណ៍សហការក្នុងគម្រោងរបស់រាជរដ្ឋាភិបាល នេះ ដែលក្រុមហ៊ុនរថយន្ដអគ្គិសនីចិនកំពុងមានសន្ទុះខ្លាំងក្លាជាងគេ ចំណែកឯក្រុមហ៊ុនមកពីជប៉ុនដូចជា ហុងដា ក៏បានចាប់ផ្ដើមនាំចូលរថយន្ដអគ្គិសនី និងរថយន្ដហាយប្រ៊ីតរបស់ខ្លួនជាបណ្ដើរៗហើយ។ សូម្បីតែក្រុមហ៊ុន ប្រេងឥទ្ទនៈថៃ PTT ក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនតៃវ៉ាន់ Foxconn សាងសង់រោងចក្រផលិតឡានអគ្គិសនី ក្នុងប្រទេសថៃក្នុងឆ្នាំ ២០២៤ ផងដែរ។
រដ្ឋាភិបាលប្រទេសថៃបានឲ្យដឹងថាក្នុងឆ្នាំនេះ ខ្លួនរំពឹងថានឹងផលិតបានរថយន្ដអគ្គិសនីក្នុងរង្វង់ ៧៥០ ០០០គ្រឿង នៃ រថយន្ដ ២.៥លានគ្រឿង ដែលផលិតសរុបក្នុតប្រទេសថៃ ព្រមទាំងគ្រោងដំឡើងបរិមាណការផលិតឡានអគ្គិសនីក្នុងស្រុក ឲ្យបានច្រើនជាង ៣០% នៃចំនួនរថយន្ដសរុបដែលផលិតក្នុងប្រទេសថៃនៅឆ្នាំ ២០៣០ផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T