ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ក្រោយពីបានប្រកាសបង្ហាញគម្រូយន្ដហោះតាក់ស៊ីអគ្គិសនីកាលពីឆ្នាំ ២០២០ កន្លងទៅ ថ្មីៗនេះ ក្រុមហ៊ុនផលិតយន្ដហោះ SkyDrive ប្រកាសថាខ្លួនបានចាប់ដៃគ្នាសហការជាមួយក្រុមហ៊ុន Suzuki ផលិតយន្ដហោះតាក់ស៊ីប្រើប្រាស់អគ្គិសនីនេះ ឲ្យចេញរូបរាងក្នុងឆ្នាំ ២០២៥ ព្រមទាំងគ្រោងតាំងបង្ហាញក្នុងកម្មវិធី World Exposition ក្នុងក្រុង អូសាកា ប្រទេសជប៉ុនផងដែរ។

យន្ដហោះតាក់ស៊ីអគ្គិសនីនេះ ត្រូវបានគេឲ្យឈ្មោះថា the SD-XX ប្រើប្រាស់ប្រព័ន្ធអគ្គិសនី និងឡើងចុះនៅនឹងមួយកន្លែងដូចឧទ្ធម្ភចក្រ ដោយមិនបាច់ត្រូវការផ្លូវរត់ដូចយន្ដហោះធម្មតាឡើយ ឬគេអាចហៅប្រព័ន្ធនេះបានថា eVTOL (electric Vertical takeoff and landing)។
សម្រាប់ទំហំរូបរាងរបស់វាវិញ SD-XX មានបណ្ដាយប្រវែង ៣.៩ ម៉ែត្រ ទទឹង ៣.៥ ម៉ែត្រ និងកម្ពស់ ១.៥២ ម៉ែត្រ បំពាក់កៅអី ២ និងម៉ូដែលកៅអីមួយ មួយទៀតឈ្មោះថា SD-03 ដែលទើបតែត្រូវបានធ្វើតេស្ដសាកល្បងកាលពីខែសីហាកន្លងទៅនេះ។

ជាមួយនឹងស្លាបចក្រជំនួយដល់ទៅ ៨ អាចធ្វើឲ្យវាហោះឡើងបានកម្ពស់ ៥០០ ម៉ែត្រ ជាមួយនឹងល្បឿនហោះហើរជាមធ្យម ១០០ គម/ម ក្នុងរយៈចម្ងាយ ២០ គម។ SkyDrive ក៏បានបន្ថែមទៀតថា ក្រៅពីនេះ SD-XX ក៏មានភ្ចាប់មកជាមួយចម្រើស (option) នៃការបើកបរក្នុងល្បឿន ៦០គម/ម ដែលអាចពន្យារចម្ងាយធ្វើដំណើរបានដល់ទៅ ៣២ គម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SkyDrive គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធសហការរវាងក្រុមហ៊ុន Toyota, Fujitsu និង Panasonic ដែលបង្កើតឡើងក្នុងគោលបំណងសម្រេចគម្រោងការចរាចរណ៍លើអាកាស (Air Mobility) ក្នុងប្រទេសជប៉ុន ឲ្យចេញជារូបរាងឡើង ព្រមទាំងបានទទួលការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលជប៉ុនផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី