Honda និង Sony ចូលដៃគ្នាផលិតរថយន្ដអគ្គិសនី ម៉ូដែលថ្មី ត្រៀមចេញនៅឆ្នាំ ២០២៥ តែសុំលាក់ឈ្មោះសិន 

អ្នកទស្សនា
1039
0/ AKlasseAuto Promotion
Sony and honda.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion

ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតយានយន្ដល្បីឈ្មោះ Honda និង ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចឈានមុខគេ របស់ជប៉ុន Sony បានប្រកាសចាប់ដៃគ្នាផលិតពាណិជ្ជសញ្ញារថយន្ដអគ្គិសនីថ្មី ត្រៀមបង្ហាញខ្លួនលើទីផ្សារនៅឆ្នាំ ២០២៥ នេះបើតាមការឲ្យដឹងពីការសម្ភាសរវាងសារព័ត៌មាន Nikkei Asia និងអគ្គនាយកក្រុមហ៊ុន Sony។ 

រូបភាព ៖ រថយន្ដអគ្គិសនីគម្រូរបស់ Sony, Vision S ដែលសន្មតថាជាគម្រូរថយន្ដអគ្គិសនី Sony និង Honda គ្រោងផលិតជាមួយគ្នា
រូបភាព ៖ រថយន្ដអគ្គិសនីគម្រូរបស់ Sony, Vision S ដែលសន្មតថាជាគម្រូរថយន្ដអគ្គិសនី Sony និង Honda គ្រោងផលិតជាមួយគ្នា

លោក Kenichiro Yoshida អគ្គនាយក ក្រុមហ៊ុន Sony បានឲ្យដឹងថា ក្នុងគម្រោងនេះ ក្រុមហ៊ុន Sony នឹងទទួលបន្ទុកលើការផលិត គ្រឿង​អេឡិចត្រូនិច និងប្រព័ន្ធ Software ផ្សេងៗដែលបំពាក់ក្នុងរថយន្ដដូចជា ប្រព័ន្ធឧបករណ៍កម្សាន្ដ ប្រព័ន្ធសម្លេង ផ្សេងៗ ខណៈ Honda ទទួលបន្ទុកលើការផលិតសម្ភារៈ hardware ឬ សំបកក្រៅរបស់រថយន្ដ និងប្រព័ន្ធសុវត្ថិភាពជាដើម។ 

រូបភាព៖​ លោក Kenichiro Yoshida អគ្គនាយក ក្រុមហ៊ុន Sony ក្នុងកិច្ចសម្ភាសរវាង Nekkei Asia ពីការហការគ្នាជាមួយ Honda 

ត្រង់ចំណុចនេះ លោកបានបន្ថែមទៀតថា ការសហការនេះ គឺក្នុងបំណងផលិតម៉ាកសញ្ញារថយន្ដអគ្គិសនីមួយ ដែលដើរទាន់យុគសម័យបច្ចេកលវិទ្យាថ្មីនេះ ហើយក្រុមហ៊ុនដែលអាចក្លាយជាគូប្រកួតប្រជែងធំ របស់ខ្លួននោះគឺ Apple ដែលទើបប្រកាសកាលពីពេលកន្លងទៅថា និងផលិតរថយន្ដអគ្គិសនី បំពាក់បច្ចេកវិទ្យាថ្មី ដោយខ្លួនឯងផ្ទាល់ផងដែរ។

រូបភាព ៖ រថយន្ដអគ្គិសនីគម្រូរបស់ Sony, Vision S ដែលសន្មតថាជាគម្រូរថយន្ដអគ្គិសនី Sony និង Honda គ្រោងផលិតជាមួយគ្នា
រូបភាព ៖ រថយន្ដអគ្គិសនីគម្រូរបស់ Sony, Vision S ដែលសន្មតថាជាគម្រូរថយន្ដអគ្គិសនី Sony និង Honda គ្រោងផលិតជាមួយគ្នា

គួរបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរ (Honda និង Sony) គឺសុទ្ធតែជាក្រុមហ៊ុនដែលមានការគាំទ្រច្រើន និងមានកេរ្ដិ៍ឈ្មោះល្អ ទៅលើផលិតផលក្នុងវិស័យនីមួយៗរបស់ខ្លួន (Sony ល្បីល្បាញក្នុងវិស័យអេឡិចត្រូនិច ឯ Honda ក្នុងវិស័យយានយន្ដ) ជាក់ស្ដែង កាលពីឆ្នាំមុននេះ Sony ទើបតែបានប្រកាសផែនការធំ ទាក់ទាញអតិថជនឲ្យបានច្រើនជាង ១ពាន់លាននាក់ ឲ្យប្រើប្រាស់សេវាកម្មកម្សាន្ដរបស់ខ្លួន ព្រមទាំងបានសហការជាមួយក្រុមហ៊ុនបណ្ដាញសង្គមល្បីឈ្មោះ Metaverse ផលិតប្រព័ន្ធ Software និងឧបករណ៍អេឡិចត្រូនិចផ្សេងៗដូចជា ឧបរករណ៍បំពងសម្លេង Stereophonic audio equipment និង high defition display សម្រាប់មុខងារ ហ្គេម ចម្រៀង ជាដើម ដូចនេះ Sony មានសុដ្ឋិនិយម ខ្ពស់ថា រថយន្ដដែលជាការ​ចូលគ្នាផលិតជាមួយ Honda នេះនឹងត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបៗ ស្រដៀងគ្នានេះដែរ។

រូបភាព៖ ក្រុមការងារ​ Sony និងគម្រូឡានអគ្គិសនីដំបូងរបស់ខ្លួន Vision S
រូបភាព៖ ក្រុមការងារ​ Sony និងគម្រូឡានអគ្គិសនីដំបូងរបស់ខ្លួន Vision S

ចំណែកឯក្រុមហ៊ុន Honda វិញ បានចាប់ផ្ដើមផ្ដោតការផលិតរថយន្ដប្រភេទ ZEV (Zero-Emission Vehicle) នេះ ដែលក្រៅពីសហការជាមួយ Sony, Honda ក៏ទើបតែបានចូលដៃសហការផលិតរថយន្ដជាច្រើនសេរី ជាមួយនឹងក្រុមហ៊ុនរថយន្ដល្បីឈ្មោះ GM ដែលរំពឺងថា នឹងមកដល់ក្នុងទីផ្សារនៅឆ្នាំ ២០២៤ ខាងមុខនេះផងដែរ។ 

យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរ នៅមិនទាន់បានបង្ហើបថា ក្រុមហ៊ុនថ្មី ឬ ឡានអគ្គិសនីម៉ូដែលថ្មីនេះ មានឈ្មោះអ្វីនៅឡើយទេ តែគេសន្និដ្ឋាន ម៉ូដែលថ្មីនេះ អាចនឹងយកគម្រូតាម រថយន្ដដែល Sony បានបង្ហាញមុខ កាលពី ឆ្នាំមុន ឈ្មោះថា the Vision S ប៉ុន្ដែ ជាក់ស្ដែងយ៉ាងណាមានតែចាំមើលបន្ដ។

អត្ថបទ៖ Andra  AdvanAuto  

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More