ស្ងាត់ៗ Sony ចេញគម្រូឡានអគ្គិសនីទី ២ អាចបើកស្វ័យប្រវត្តិបាន ទំនើប រូបរាងស្អាតមិនចាញ់ Tesla ទេ

អ្នកទស្សនា
423
0/ AKlasseAuto Promotion
2022-01-ស្ងាត់ៗ_Sony_ចេញគម្រូឡានអគ្គិសនីទី_២-2.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email : Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple, Huawei កំពុងគ្រោងផលិតឡានអគ្គិសនីផ្ទាល់ខ្លួន ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន Sony នៅមិនស្ងៀម បានបើកបញ្ចេញមុខគម្រូឡានអគ្គិសនី សេរីថ្មីមួយទៀតរបស់ខ្លួន បំបែកម៉ូដចេញពីគម្រូឡានអគ្គិសនីដំបូង Vision-S 01 ដែលបានចេញមុខកាលពី ២ឆ្នាំមុន ដោយយកមកតែងតួសង្ហាជាងមុន និងឡើងកូត បំពាក់បច្ចេកវិទ្យាទំនើបៗ។

រូបភាព៖ ឆ្វេង SONY EV SUV Vision-S 02 ស្ដាំ SONY EV Sedan Vision-S 01
រូបភាព៖ ឆ្វេង SONY EV SUV Vision-S 02 ស្ដាំ SONY EV Sedan Vision-S 01

Vision-S 02 ត្រូវបានចេញមុខនៅក្នុងកម្មវិធីធ្វើបទបង្ហាញផលិតផលថ្មីរបស់ Sony កាលពីពេលថ្មីៗនេះ ដោយ Sony បានឲ្យដឹងថា Vision-S ជំនាន់ទី ២នេះ នឹងបំពាក់មកជាមួយមូទ័រអគ្គិសនីមួយគូ ថាមពល ២០០គីឡូវ៉ាត់ ផលិតកម្លាំងបាន ២៦៨ សេះ។ វាជាប្រភេទឡាន SUV មានទំហំប្រហាក់ប្រហែលនឹង Tesla Model Y មាន ទម្ងន់ខ្លួនសរុប ២៤៧៩គក។ 

រូបភាព៖​ Sony EV SUV Vision-S 02 (CNET)
រូបភាព៖​ Sony EV SUV Vision-S 02 (CNET)

តាមរយៈវីដេអូដែលបានបង្ហោះក្នុងវេបសាយផ្លូវការរបស់ Sony បានឲ្យឃើញពីផ្នែកខាងក្នុងដែលមានលក្ខណៈ ទូលាយ អាចផ្ទុកអ្នកដំណើរបានពី ៥ទៅ ៧នាក់។

រូបភាព៖ The back side of the Vision-S 02 (CNET)
រូបភាព៖ The back side of the Vision-S 02 (CNET)

ផ្នែកខាងមុខមានបំពាក់អេក្រង់កម្រាន្ដទំហំធំពេញមួយតាបឡូ និងអេក្រង់កម្សាន្ដ ៣ភ្ជាប់គ្នាទៀតនៅផ្នែកខាងក្រោយ, មានភ្ជាប់ប្រព័ន្ធទំនាក់ទំនងល្បឿនលឿន 5G, ប្រព័ន្ធបំពងសម្លេង 3D sound និង Ultrasonic Sensor ចំនួន ៤០គ្រាប់, រ៉ាដា, ប្រព័ន្ថភ្លើង Lidar ដើម្បីសម្រួលដល់មុខងារបើកបរ និងចតស្វ័យប្រវត្តិ។ 

រូបភាព៖ A glance on the interoir of Vision-S 02 (CNET)
រូបភាព៖ A glance on the interoir of Vision-S 02 (CNET)

គួរបញ្ចាក់ផងដែថា ក្រោយពីបង្ហាញមុខគម្រូឡានអគ្គិសនីទី ២របស់ខ្លួនហើយ Sony បានប្រកាសបើកសម្ភោធ ក្រុមហ៊ុនថ្មីមួយទៀតក្នុងរង្វង់ឆមាសទី១ ឆ្នាំ ២០២២នេះ មានឈ្មោះថា Sony Mobility Inc. ដែលផ្ដោតសំខាន់លើការអភិវឌ្ឍ និងបង្កើតឡានអគ្គិសនី ដើម្បីបំពេញមហិច្ឆតាប្រកួតប្រជែង លើទីផ្សារឡានអគ្គិសនី របស់់ខ្លួននៅថ្ងៃអនាគត។ 

អត្ថបទដោយ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More