👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ម៉ូឌែល Jimny គឺជារថយន្តប្រភេទ SUV ខ្នាតតូច ដែលផលិត និងដាក់លក់ដោយក្រុមហ៊ុនជប៉ុន Suzuki តាំងពីឆ្នាំ ១៩៧០ មកម្លេះ ។ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះវាក៏ជារថយន្ដមួយដែលមានការពេញនិយម និងមានអ្នកប្រើប្រាស់ជាច្រើនគ្រប់វ័យ ហើយ Jimny ជំនាន់មុនៗ គឺជារថយន្ដដែលមានតែទ្វាពីរតែប៉ុណ្ណោះ។

ខណៈពេលនេះផងដែរក្រុមហ៊ុន Suzuki បានបង្ហាញជាមួយរូបរាងថ្មីរបស់ម៉ូឌែល Jimny ស៊េរីឆ្នាំ ២០២៣ នេះត្រូវបានកែប្រែថ្មី ដោយបានរចនារថយន្ដនេះទៅជាប្រភេទ SUV ដែលមានទ្វា ៤ មើលទៅកាន់តែស្រស់ស្អាត មានទំហំធំទូលាយជាងមុន ក៏ប៉ុន្តែសម្រាប់កម្ពស់នៃរថយន្ដវិញនៅតែមិនផ្លាស់ប្ដូរ។

មានពាក្យចចាមអារ៉ាមពីប្រទេសជប៉ុនបាននិយាយថាក្រុមហ៊ុន Suzuki គ្រោងនឹងហៅម៉ូឌែលទ្វារ ៤ នេះថា Jimny Long បើយើងមើលពីខាងមុខវាហាក់ដូចជាមិនមានអ្វីខុសគ្នាពីម៉ូឌែលទ្វាពីរនោះទេ ក៏ប៉ន្តែបើមើលពីចំហៀងវិញវានិងមានភាពខុសគ្នាខ្លះជាមួយប្រវែងដែលវែងជាងមុន។

Jimny ស៊េរីថ្មីនេះត្រូវបានគេរាយការណ៍ថានឹងប្រហែលជាអាចទទួលបានម៉ាស៊ីនថ្មី turbocharged mild hybrid សន្សំសំចៃសាំងបានល្អ អាចផលិតកម្លាំងបាន ១០៣ សេះ និងកម្លាំងរមួល ១៣៧ ញូតុនម៉ែត្រ ឡានមួយនេះធ្វើការបញ្ចូនចលនាតាមរយៈប្រអប់លេខ ៦ វគ្គអូតូ រត់ដោយកង់ទាំងអស់ (AWD) ហើយក្រុមហ៊ុន Suzuki បានបន្តទៀតថាខ្លួន និងផលិតរថយន្ត Jimny Long នេះយ៉ាងរឹងមាំដោយផ្តោតលើការបើកបរដែលមានសម្ថភាពខ្លាំងលើផ្លូវ Off Road ដូចម៉ូឌែលផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថាការបង្ហាញខ្លួនដំបូងរបស់រថយន្ត Suzuki Jimny ទ្វារ ៤ ស៊េរីថ្មីនេះ និងរំពឹងថានឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣ ខាងមុខនេះសម្រាប់ព៌ត័មានទាក់ទង់ពីតម្លៃក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយទេ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ