ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ក្នុងពិធីប្រកាសលទ្ធផលហរិញ្ញវត្ថុប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២១ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ កន្លងទៅ ម្ចាស់ក្រុមហ៊ុនឡានអគ្គិសនីឈានមុខគេ លោក Elon Musk បានប្រកាសថាមនុស្សយន្ត គឺជាផលិតផលដ៏សំខាន់បំផុតដែល Tesla និងផលិតនៅក្នុងឆ្នាំ២០២២ នេះ មិនមែនឡានអគ្គិសនីស៊េរីថ្មីនោះទេ។
សម្រាប់មនុស្សយន្ត ដែលបានដាក់ឈ្មោះថា “Optimus” មានទម្រង់ជាមនុស្សយន្តមានរូបរាងដូចមនុស្ស និងបង្កើតឡើងសម្រាប់ដំណើរការជំនួសការងារមនុស្សដែលការងារទាំងនោះមាន ការងារវិស្វកម្មនិងការងារ បច្ចេកទេសផ្សេងៗ។

លោកបានមានប្រសាសន៍ថា៖ “ដូច្នេះ ទាក់ទងនិងអាទិភាពនៃផលិតកម្ម ខ្ញុំគិតថាការអភិវឌ្ឍផលិតផលដ៏សំខាន់ បំផុតដែលយើង កំពុងធ្វើនៅឆ្នាំនេះគឺមនុស្សយន្ត Optimus humanoid ព្រោះខ្ញុំគិតថាវាមានសក្ដានុពលគួរឲ្យកត់សម្គាល់ជាងអាជីវកម្មយានយន្តក្នុងពេលណាមួយទៅថ្ងៃមុខ”។
លើសពីនេះ លោក Elon Musk ជឿជាក់ថាមនុស្សយន្តនឹងមានប្រយោជន៍ក្នុងបដិវត្តន៍សេដ្ឋកិច្ច ប្រសិនបើគម្រោងនេះពិតជាជោគជ័យមែន។ លោកក៏បានបន្ថែមទៀតថា នៅពេលដែលមនុស្សយន្តនេះជោគជ័យ ការងារដំបូងសម្រាប់ Optimus គឺនៅរោងចក្រ Tesla ផ្ទាល់តែម្តង។
“ប្រសិនបើអ្នកគិតពីផ្នែកសេដ្ឋកិច្ចវិញ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចគឺជាកម្លាំងពលកម្ម។ ដូច្នេះ តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកពិតជាមិនមានការខ្វះកម្លាំងពលកម្ម? ខ្ញុំមិនប្រាកដថាតើសេដ្ឋកិច្ចមានន័យយ៉ាងណានៅត្រង់ចំណុចនោះ។ នោះហើយជាអត្ថន័យនៃ Optimus, ដូច្នេះវាពិតជាសំខាន់ណាស់”។
គួរបញ្ជាក់ដែរថា Humanoid robot នេះត្រូវបានបង្ហាញមុខកាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅក្នុងគំរូដែលមានរូបរាងជាមនុស្ស។
អត្ថបទដោយ៖ ម៉ីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី