សាំងឡើងថ្លៃពេក មនុស្សនាំគ្នាសម្រុកទិញឡានអគ្គិសនី ឥឡូវ Tesla ឡើងថ្លៃបានសម្រេច

អ្នកទស្សនា
374
0/ AKlasseAuto Promotion
2022-03-tesla-price-up.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈhttps://bit.ly/3FZefOrឬផ្ញើ CV មកកាន់ ៖Email : Sotheara@advan-auto.comTelegram : 015 201 102…………………………………………………………………..

ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី ល្បីឈ្មោះ Tesla កាលពីពេលថ្មីៗបានដំឡើងថ្លៃរថយន្ដរបស់ខ្លួនលើគ្រប់ម៉ូដែល ទាំងអស់ ក្នុងនោះម៉ូដែលដែលមានតម្លៃទាបជាងគេគឺចាប់ផ្ដើមពី ៤៧០០០ ដុល្លារ ឡើង ស្របពេលតម្រូវការ ឡានអគ្គិសនីខ្ពស់ ព្រោះបញ្ហាសាំងឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Electrek។ 

រូបភាព៖​ Tesla Model 3
រូបភាព៖​ Tesla Model 3

តម្លៃឡាន Tesla ទើបតែស្រាកស្រាន្ដការឡើងថ្លៃនៅបំណាច់ឆ្នាំ ២០២១ កន្លងទៅ ប៉ុន្ដែ នៅប៉ុន្មានសប្ដាហ៍ចុងក្រោយ ក្នុងឆ្នាំ២០២២ នេះ លោក Elon musk បានបង្ហោះសារក្នុងគណនីបណ្ដាញសង្គម Twitter របស់លោកថា រថយន្ដ Tesla នឹងឡើងតម្លៃ ១០០០ ដុល្លារពីលើតម្លៃដែលឡើងហើយ លើគ្រប់ម៉ូដែលទាំងអស់ ដែលមានភ្ជាប់មកជាមួយនឹងអាគុយដែលមានថាមពលជិះបានយូរ។ 

រូបភាព៖​ Tesla Model Y
រូបភាព៖​ Tesla Model Y

ក្នុងនោះ សម្រាប់រថយន្ដអគ្គិសនី Tesla Model 3 ប៉ុងមួយ Rear Wheel Drive ដែលជាម៉ូដែលតម្លៃទាបជាងគេរបស់ Tesla បានឡើងថ្លៃដល់ ៤៦ ៩៩០ ដុល្លារ ឬលើសតម្លៃមុន ២០០០ ដុល្លារ រីឯ Model 3 Dual Motor All Wheel Drive តម្លើង ២៥០០ ដុល្លារ ដែលស្មើនឹងតម្លៃពេញ ៥៤ ៥០០ ដុល្លារ

រូបភាព៖​ Tesla Model S
រូបភាព៖​ Tesla Model S

ចំណែក Tesla Model Y វិញឡើងដល់ ៦២ ៩៩០ ដុល្លារ សម្រាប់ version ធម្មតា ហើយ performance version SUV មានតម្លៃ ៦៧ ៩៩០ ដុល្លារ, Tesla Model S វិញឡើងដល់ទៅជាង ១០ម៉ឺនដុល្លារ គឺ ៩៩ ៩៩០ ដុល្លារ ហើយសម្រាប់ Performance version ឡើងលើសតម្លៃដើម ៥០០០ ដុល្លារ ងាកមក Model X វិញឡើងថ្លៃលើសគេដល់ទៅ ១១៤ ៩៩០ ដុល្លារ។ 

រូបភាព៖​ Tesla Model X
រូបភាព៖​ Tesla Model X

គួរបញ្ជាក់ថា តម្លៃចេញថ្មីនេះគឺជាតម្លៃសម្រាប់រថយន្ថដែលចេញថ្មី ឬទទួលការកម្មង់ថ្មីក្រោយថ្ងៃប្រកាស រីឯរថយន្ដដែលអតិថិជនបានកម្មង់ទិញមុនពេលឡើងថ្លៃគឺតម្លៃនៅដដែល។ 

អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More