ម្ចាស់ឡាន Tesla សញ្ជាតិហ្វាំងឡង់ម្នាក់ បានធ្វើរឿងភ្ញាក់ផ្អើលមួយ ដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនលើអ៊ីនធឺណេត ដោយជំនួសឲ្យការចំណាយលុយជួសជុលរថយន្ដ Tesla Model S សេរីឆ្នាំ ២០១៣ របស់ខ្លួន គាត់សម្រេចចិត្តកម្ទេចឡាននេះចោលតែម្ដង ។
តាមការឲ្យដឹងពីម្ចាស់ឡាន លោក Tuomas Katainen បានឲ្យដឹងថា ដំបូងឡើយឡាន Tesla Model S របស់គាត់នេះដំណើរការបានល្អធម្មតានោះទេ រហូតដល់ពេលបើកបានចម្ងាយ ១៥០០ គីឡូម៉ែត្រ វាចាប់ផ្ដើម លោតកូដ Error ចេញសញ្ញាមិនប្រក្រតីមកស្អេកស្កះ ហើយ គាត់ក៏សម្រេចចិត្តយករថយន្ដ ទៅកាន់ភ្នាក់ងារលក់ឡាន Tesla ។
ក្រោយការពិនិត្យ ខាងភ្នាក់ងារតេស្លាបានប្រាប់ថា ឡានរបស់គាត់មានបញ្ហាអាគុយ មិនអាចជួសជុលបានទេ ត្រូវការប្ដូរអាគុយទាំងមូលតែម្ដង ដែលគិតជាទឹកប្រាក់គឺ ២២ ៦០០ ដុល្លារ ហើយជម្រើសមួយទៀតគាត់អាចសម្រេចចិត្តទិញឡានតេស្លាមួយទឹក Model ដូចគ្នាតម្លៃ ខ្ទង់ ៤២ ៩០០ ដុល្លារ ដែលធ្វើឲ្យគាត់មានការខឹងសម្បារហើយក៏សម្រេចចិត្តថា នឹងកម្ទេចឡានចោលតែម្ដង។

ម្ចាស់ឡានរូបនេះ បានបំពាក់គ្រាប់បែកដែលមានទម្ងន់សរុប ៣០ គីឡូក្រាម នៅជុំវិញឡាន រួចបើកទៅបំផ្ទុះចោលក្នុងតំបន់ Jaala ភាគខាងត្បូងប្រទេសហ្វាំងឡង់ និងថតយកសកម្មភាព ដំណើរការបំផ្ទុះ បង្ហោះចូលក្នុង Youtube។ ប៉ុន្ដែមុននឹងចាប់ប្រតិបត្តិការគាត់ក៏បានដោះយកគ្រឿងមានតម្លៃចេញ ដូចជា ម៉ូទ័រអគ្គិសនី original ជាដើម។
គាត់បានបន្ថែមទៀតថា ទោះគាត់មិនបានចំណេញអីមកវិញក៏ដោយ តែហោចណាស់គាត់បានបង្ហាញទៅ ភ្នាក់ងារជួសជុលរបស់តេស្លា គាត់សុខចិត្តកម្ទេចឡានខ្លួនឯងខ្លួន ជាជាងទៅចំណាយលុយជាង ពាក់កណ្ដាលតម្លៃឡានថ្មី មកជួសជុលឡានចាស់ដដែលដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី