ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះ យោងតាមរបាយការណ៍ត្រីមាសចុងក្រោយរបស់ Tesla បានបង្ហាញពីតម្លៃដើម ក្នុងការផលិតឡាន Tesla មួយគ្រឿងចំណាយអស់តែ ៣៦,០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។
របាយការណ៍ត្រីមាសទី៤ ឆ្នាំ ២០២១ ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ កន្លងទៅបញ្ជាក់ថា ក្រុមហ៊ុន Tesla សម្រេចបានប្រាក់ចំណេញប្រតិបត្តិការខ្ពស់បំផុត ខណៈតម្លៃដើមផលិតឡានមួយគ្រឿងនេះ មិនរាប់បញ្ចូលចំណាយលើទីផ្សារនិងចំណាយផ្សេងៗ នោះឡើយ។

ក្រុមហ៊ុន Tesla បានរៀបរាប់ថា "យើងជឿថាគម្រោងបច្ចុប្បន្នរបស់យើង ដែលមានគ្រឿងបង្គុំធំៗ ជាមួយរចនាសម្ព័ន្ធអាគុយ អគ្គិសនី, អាគុយប្រភេទថ្មីដែលគេហៅថា 4780 Battery Cells និងផ្នែកផ្សេងៗទៀតជាច្រើន កាន់តែជួយយើង បន្តកាត់បន្ថយតម្លៃនៃ ផលិតផលរបស់យើង"។

ក្នុងនោះដែរតម្លៃលក់នៃ Tesla Model 3 ដែលជាឡានអគ្គិសនីធូរថ្លៃបំផុតរបស់ក្រុមហ៊ុន Tesla យ៉ាងហោចណាស់ក៏តម្លៃចាប់ពី ៤៤,៩៩០ ដុល្លារឡើងដែរ។ គួរបញ្ជាក់ថា តម្លៃឡានអគ្គិសនីស៊េរីថ្មី ដែលលក់ក្នុងពេលបច្ចុប្បន្នគឺលក់មិនក្រោមតម្លៃ ៥០,០០០ ដុល្លារនោះទេ ដូចជា Tesla Model Y មានតម្លៃចាប់ពី ៦០,០០០ ដុល្លារឡើង ចំណែកឯ Model S និង Model X មានតម្លៃចាប់ពី ៩៥,០០០ ដុល្លាររហូតដល់ ១០៥,០០០ ដុល្លារឯណ្ណោះ។
អត្ថបទដោយ៖ ម៉ីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី