កាលពីពេលថ្មីៗនេះ មហាសេដ្ឋីប្រាក់ពាន់លាន ដែលជាស្ថាបនិកក្រុមហ៊ុនឡានអគ្គិសនី Tesla និងជាម្ចាស់ SpaceX លោក Elon Musk បានប្រកាសនៅក្នុងបទសម្ភាសរបស់កម្មវិធី Lex Fridman ថាក្នុងរយៈពេលចន្លោះពី ៥ទៅ ១០ឆ្នាំខាងមុខទៀត SpaceX នឹងនាំមនុស្សទៅដើរកម្សាន្ដលើទឹកដីភពអង្គារ។
៉បើសំណាងល្អ ៥ ឆ្នាំ បើសំណាងអាក្រក់ ១០ ឆ្នាំ” នេះជាសម្តីផ្ទាល់របស់លោក Elon Musk ។

លោក Musk បានឲ្យដឹងដែរថា ការបង្កើត យានឆ្លងភព ឬ Starship នេះមានលក្ខណៈស្មុគស្មាញ ជាងការបង្កើតគ្រឿងយន្ដផ្សេងៗឆ្ងាយណាស់ ដោយវាទាមទារនូវ ធនធានមនុស្សដែលមានចំណេះដឹងខ្ពស់ បច្ចេកវិទ្យាទំនើប ពេលវេលា ព្រមទាំងថវិកាផងដែរ តែទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះ ក្រុមវិស្វករ SpaceX បានកំពុងតែធ្វើការស្រាវជ្រាវ និងអភិវឌ្ឍលើគម្រោងនេះយ៉ាងស្វិតស្វាញហើយដែរ ។

ដោយកាលពីដើមខែថ្មីៗនេះ SpaceX បានចាប់ផ្ដើមសាងសង់ទីតាំងសម្រាប់បង្ហោះយានឆ្លងភព ឬ Starship នេះក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ព្រមទាំងបានសម្រេចការបាញ់បង្ហោះសាកល្បងរុកកែតជាដើម ដែលមានកម្ពស់ ៤០០ ហ្វីត ឬ ១២១.៩២ ម៉ែត្រ មុនពេលចាប់ផ្ដើមដំណើរការលើរបស់ពិត និង កំពុងតែធ្វើការរចនាទ្រង់ទ្រាយយាន Starship នេះដើម្បីធ្វើការព្យាករណ៍នូវតម្លៃផលិតផងដែរ។

គួរបញ្ជាក់ផងដែរថា SpaceX ធ្លាប់បានទទួលជោគជ័យលើការបង្ហោះយានអាវកាស នាំមនុស្សទៅក្នុងលម្ហអាវកាសម្ដងរួចមកហើយកាលពីខែ សីហាកន្លងទៅ ដែលជាយានផ្ទុកមនុស្សបាន ៤នាក់ ។
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី