កាលពីពេលថ្មីៗក្រុមហ៊ុន Tesla បានប្រកាសតំឡើងថ្លៃរថយន្ដអគ្គិសនីរបស់ខ្លួន ដោយសារតែបញ្ហាខ្វះខាតគ្រឿងបង្គុំ និងបន្ទះឈីប។
តាមរយៈតារាងតម្លៃនៅក្នុងវេបសាយរបស់ Tesla បានបង្ហាញថា Tesla Model X Long Range និង Tesla Model S Long Range ត្រូវបានតម្លើងថ្លៃចំនួន $5000 ដែលត្រូវនឹងតម្លៃដាក់លក់ $104, 990 និង $94, 990
ហើយម៉ូដែលពីរទៀតគឺ Tesla Model 3 និង Model Y ឡើង $2000 បន្ថែមពីលើតម្លៃចាស់ ដែលពេលនេះតម្លៃដាក់លក់គឺ Model Y Long Range $56, 990 និង Model 3 Standard Range Plus ឬ Model 3 SR+ តម្លៃ $41, 990។

នៅក្នុងសន្និសិទ្ធប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ Tesla លោក Elon Musk បានឲ្យដឹងថាការតំឡើងថ្លៃរថយន្ដនេះ គឺបណ្ដាលមកពីបញ្ហាកង្វះខាតការផលិត និងការនាំចូលនូវគ្រឿងបង្គុំ និងបន្ទះឈីប សម្រាប់ផលិត ព្រមជាមួយនឹងការរឹតបន្ដឹងច្រកនាំចេញ-នាំចូលនៅកំពុងផែប្រទេសចិនផង ធ្វើឲ្យដំណើរការផលិតរថយន្ដបានតិច និងយឺតយ៉ាវ។

លោកក៏បានបន្ថែមទៀត ថាយ៉ាងណាការតម្លើងថ្លៃនេះគឺធ្វើឡើងក្នុងលក្ខណ្ឌបណ្ដោះអាសន្នប៉ុណ្ណោះ ហើយតម្លៃនឹងធូរថយមកវិញនៅពេលដែលស្ថានការណ៍ត្រឡប់មកជាប្រក្រតី។

កាលពីឆ្នាំមុនលោក Elon Musk បានធ្វើការសន្យាថានឹងទម្លាក់តម្លៃឲ្យមកនៅទៀបបំផុតដែលសមរម្យ គឺត្រឹម $25,000 នៅក្នុងឆ្នាំ ២០២៣ ប៉ុន្ដែដោយសារតែស្ថានការណ៍បានផ្លាស់ប្ដូរនាំឲ្យមានការពន្យាពេលផលិត ធ្វើឲ្យគេសន្និដ្ឋានគម្រោងនេះនឹងមិនទាន់អាចសម្រេចបាននៅឡើយទេ។
គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលធ្វើការកក់បញ្ចាទិញរថយន្ដ Tesla ពីពេលនេះទៅត្រូវរង់ចាំយ៉ាងហោចណាស់ដល់ខែកញ្ញាឆ្នាំ ២០២២ ទើបរថយន្ដបានធ្លាក់មកដល់ដៃ។
ប្រភព៖ Business Insider ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី