កាលពីឆ្នាំមុនកន្លងទៅនេះ លោក Elon Musk ស្ថាបនិកក្រុមហ៊ុនផលិតឡានអគ្គសនី Tesla បានប្រកាសគម្រោងចេញលក់ឡានអគ្គសនីតម្លៃទាបត្រឹម $25, 000 នៅឆ្នាំ ២០២៣ ខាងមុខនេះ។
ឡាននេះវាត្រូវបានគេឲ្យឈ្មោះមិនទាន់ជាផ្លូវការថា Tesla Model 2 ដែលនឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអាគុយថ្មី ដែលអាចកាត់បន្ថយការចំណាយរហូតទៅដល់ ៥០% ព្រមទាំងត្រូវបានឌីហ្សាញជាប្រភេទរថយន្ដ Hatchback និងគ្រោងដំណើរការការផលិតនៅ រោងចក្រ Gigafactory ក្នុងក្រុង សៀងហៃ ប្រទេសចិន។ Tesla ក៏បានប្រកាសនូវគម្រោងសាងសង់មជ្ឈមណ្ឌល ស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ថ្មីក្នុងប្រទេសចិនផងដែរ។

តាមការចុះផ្សាយរបស់ Electrek បានឲ្យដឹងថា លោក Elon Musk បានសួរទៅបុគ្គលិកគាត់ថា “តើឡានក្រោយនេះគួរដាក់ឈ្នាក់ហ្កែរ និងចង្កូតឬក៏អត់” ដែលស្តាប់មើលទៅ គាត់ដូចជាអត់ចង់ដាក់ចង្កូតឲ្យឡាន tesla ថ្មីនេះទេ ។
លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនកំពុងតែអភិវឌ្ឍនូវប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិដំណាក់កាលសាកល្បង (Full self Driving Beta Version) នៅសហរដ្ឋអាមេរិក ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន និងកាន់តែប្រសើរជាងមនុស្សបើកបរដោយផ្ទាល់ ។
ប្រភព៖ Electrek ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី