ដៃគូផ្គត់ផ្គង់អាគុយឲ្យ Tesla, Panasonic គ្រោងជះលុយ ៤ពាន់លានដុល្លារ សាងសង់រោងចក្រផលិតអាគុយធំនៅអាមេរិក តែមិនច្បាស់ថាលក់ឲ្យ Tesla ឬអត់នោះទេ 

អ្នកទស្សនា
145
0/ AKlasseAuto Promotion
2022-07-Tesla-Panasonic.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ………………………………………………………………………………….

ដៃគូផ្គត់ផ្គង់អាគុយយូរឆ្នាំរបស់ Tesla, Panasonic ប្រកាសថា ខ្លួនគ្រោងនឹងជះលុយវិនិយោគ ៤ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតថ្ម (អាគុយ) សម្រាប់ឡានអគ្គិសនី នៅតំបន់សេដ្ឋកិច្ចពិសេស Kansas សហរដ្ឋអាមេរិក តែមិនបញ្ជាក់ថា ផ្គត់ផ្គង់ឲ្យ Tesla ឬអត់នោះទេ។ 

តាមការចុះផ្សាយពីសារព័ត៌មាន Forbes ថ្មីៗនេះ បានឲ្យដឹងថាក្រុមហ៊ុនផលិតថ្មល្បីឈ្មោះដើមកំណើតជប៉ុន Panasonic គ្រោងនឹងវិនិយោគទឹកប្រាក់ ៤ ពាន់លានដុល្លារ សម្រាប់ការសាងសង់រោងចក្រផលិតអាគុយឡានអគ្គិសនីខ្នាតធំ នាពេលឆាប់ៗខាងមុខ ក្នុងក្រុង Do Seto រដ្ឋ Kansas សហរដ្ឋអាមេរិក ដែលអាចផ្ដល់ការងារកម្រិតខ្ពស់បានដល់ ៨០០០ កន្លែង នេះបើតាមសម្ដីរបស់លោកស្រី Laura Kelly អភិបាលរដ្ឋ Kansas ។ 

ខណៈដែលគេស្គាល់ថា Panasonic ជាដៃគូជិតស្និទ្ធជាមួយនឹង Tesla ក្រុមហ៊ុនផលិតថ្មល្បីឈ្មោះមួយនេះ ក៏ជាដៃគូល្អ ជាមួយក្រុមហ៊ុន Toyota ផងដែរ ដោយក្នុងករណីនេះ ផលិតផលអាគុយដែលនឹងផលិតបានក្នុងរោងចក្រខ្នាតធំថ្មីនេះ នឹងត្រូវ ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីមួយណានោះ Panasonic មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។

គួររំឭកថា Tesla និង Panasonic ធ្លាប់បានធ្វើការជាមួយគ្នារួចមកហើយក្នុងទឹកដីអាមេរិកនេះ ជាមួយនឹងរោងចក្រខ្នាតធំរបស់ Telsla ក្នុងក្រុង Spark រដ្ឋ Nevada ដែលក្នុងនោះអាគុយដែលផលិតបានជាង ៦ពាន់លាន ក្នុងរោងចក្រទាំងអស់របស់ Panasonic នៅអាមេរិក ភាគច្រើនគឺផ្គត់ផ្គង់ទៅ Tesla ប៉ុន្ដែ Panasonic បានឲ្យដឹងថា កាលពីឆ្នាំមុនខ្លួនបានលក់ ចំណែកហ៊ុនដែលចូលជាមួយ Tesla ចំនួន ៣.៦ ពាន់លានដុល្លារ តែនៅរក្សាការសហការគ្នាដដែល។ 

ស្របពេលដែល Panasonic មិនទាន់បញ្ជាក់ថា នឹងផ្គត់ផ្គង់អាគុយថ្មី របស់ខ្លួនទៅក្រុមហ៊ុនមួយណានៅឡើយ ក្នុងរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីជាច្រើនដូចជា Ford, Hyundai, Kia, General Motor និង Volkswagen ជាដើម កំពុងតែកំដៅសាច់ដុំ ដូចជា បញ្ចេញឡានអគ្គិសនីម៉ូដែលថ្មី និងគម្រោងដាក់ទុនវិនិយោគផ្សេងៗ លើទីផ្សារអាមេរិកផងដែរ។ 

អត្ថបទ៖ Andra  AdvanAuto 
 
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More