👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
“បច្ចុប្បន្ននេះ ប្រទេសថៃកំពុងតែដុតដៃដុតជើងរៀបចំប្រែក្លាយ វិស័យឧស្សាហកម្មយានយន្ដ ខ្នាតធំរបស់ខ្លួន ទៅជាផលិតកម្មរថយន្ដអគ្គិសនីធំបំផុតប្រចាំអាស៊ាន” នេះបើតាមប្រសាសន៍ឲ្យដឹងពី លោក Supattanapong Punmeechaow រដ្ឋមន្ដ្រីក្រសួង ថាមពលប្រទេសថៃ ក្នុងកម្មវិធី “វេទិកា យានយន្ដអគ្គិសនី ឆ្នាំ ២០២២” ឬ “EV Forum 2022: Move Forward to New Opportunity” ដែលប្រារព្ធឡើងកាលពីពេលថ្មីៗនេះ។
លោក Supattanapong ក៏បានបន្ថែមទៀតថា “ក្នុងឆ្នាំ ២០២២ នេះ ប្រទេសថៃ ជាប់ឈ្មោះជាប្រទេសដែលមានការផលិតរថយន្ដធំជាងគេទី ១០ លើពិភពលោក និងទី ១ ក្នុងតំបន់អាស៊ាន នេះសរបញ្ជាក់ឲ្យឃើញថា ប្រទេសថៃ បានដើរតួនាទីសំខាន់លើវិស័យយានយន្ដ ស្របពេលបច្ចុប្បន្ន រថយន្ដ អគ្គិសនី កំពុងតែមានប្រជាប្រិយភាពទៀតនោះ ការបោះជំហានទៅផ្ដោតលើផលិតកម្មរថយន្ដអគ្គិសនី គឺជាឪកាសល្អមួយសម្រាប់ប្រទេសថៃ ទៅថ្ងៃអនាគត។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធដារ ថៃ លោក Nattaakorn Utensut ក៏បានឲ្យដឹងដែរថា ដើម្បីជម្រុញដំណើរការក្លាយ ជាប្រទេសដែលផលិតរថយន្ដអគ្គិសនីឈានមុខគេប្រចាំតំបន់អាស៊ាន រាជរដ្ឋាភិបាលថៃ បានចេញយុទ្ធសាស្រ្ដលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋជាច្រើនដូចជា ការបន្ថយថ្លៃពន្ធនាំចូលរថយន្ដអគ្គិសនី, ការបញ្ចុះថ្លៃអាករពិសេស ពី ៨% មកនៅ ២%, ព្រម ជាមួយនឹងការឧបត្ថម្ភជាទឹកប្រាក់សម្រាប់ការទិញឡានអគ្គិសនីផងដែរ ដែលជំនួយទាំងនេះមានសុពលភាពដល់ឆ្នាំ ២០២៥។
លើសពីនេះទៅទៀត ថៃក៏បានដាក់ការសហការជាមួយក្រុមហ៊ុន ជាតិ និងអន្ដរជាតិ ជាច្រើន ដើម្បីឲ្យមកដាក់វិនិយោគទុន សាងសង់រោងចក្រផលិតឡានអគ្គិសនីក្នុងប្រទេស, ពង្រាយការសាងសង់ស្ថានីយ៍សាកអាគុយឡានអគ្គិសនី និងពង្រីកសេវាកម្មថែទាំរថយន្ដអគ្គិសនីទូទាំងប្រទេសផងដែរ។
គួរបញ្ជាក់ថា ក្នុងគោលដៅក្លាយជាប្រទេសនាំមុខគេលើវិស័យផលិតឡានអគ្គិសនី ប្រចាំតំបន់អាស៊ាន ប្រទេសថៃ ក៏បានចេញគោលការណ៍ធ្វើយ៉ាងណាឲ្យ ៣០% នៃផលិតកម្មឡានទាំងអស់ក្នុងប្រទេស ជាពិសេសផលិតកម្មឡានអគ្គិសនី នៅឆ្នាំ ២០៣០ នឹងប្ដូរពីផលិតកម្មឡានប្រើចំហេះសាំង ម៉ាស៊ូត ទៅជាឡានប្រើប្រាស់ថាមពលស្អាត និងគ្មានការបំពុលពី កាបូនឌីអុកស៊ីតទាំងស្រុងត្រឹមឆ្នាំ ២០៥០ ផងដែរ។
អត្ថបទ៖ Andra AdvanAuto …………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T