ពីមុនបានតែឡានអគ្គិសនីចិន តែឥឡូវថៃគ្រោងទម្លាក់ពន្ធនាំចូលឡានអគ្គិសនីពីគ្រប់ប្រទេស

អ្នកទស្សនា
404
0/ AKlasseAuto Promotion
2022-01-ថៃគ្រោងទម្លាក់ពន្ធនាំចូលឡានអគ្គិសនីពីគ្រប់ប្រទេស.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email : Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

កាលពីពេលថ្មីៗនេះ ​អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ លោក សានទី ព្រំប៉ាត (Santi Prompat) បាន ប្រកាសថារដ្ឋាភិបាលកំពុងគិតគូរពិភាក្សា លើគម្រោងទម្លាក់ពន្ធនាំចូលឡានអគ្គិសនីពីក្រៅប្រទេស ក្នុងគោលបំណងជម្រុញឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញឡានអគ្គិសនីជិះបានគ្រប់ៗគ្នា។

លោកបានបន្ថែមទៀតថា ការអនុវត្តគោលការណ៍ថ្មីនេះគឺស្របទៅតាមគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ ឡានអគ្គិសនី ក៏ដូចជាលើកស្ទួយការវិនិយោគលើគម្រោងផលិតឡានអគ្គិសនីនៅក្នុងស្រុកផ្ទាល់ផងដែរ។

បច្ចុប្បន្ននេះ​ អត្រាពន្ធនាំចូលឡានអគ្គិសនីនៅក្នុងប្រទេសថៃ ត្រូវបានបែងចែកទៅតាមតំបន់នាំចូល ដូចជា ឡានអគ្គិសនីដែលមកពីប្រទេសចិន មិនត្រូវបានគិតពន្ធនាំចូលទេ ដោយយោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថៃ-ចិន ដែលបានចុះកាលពីពេលថ្មីៗនេះ។

ឡានអគ្គិសនីពីប្រទេសជប៉ុន ត្រូវបង់អត្រាពន្ធនាំចូល ២០% ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ថៃ ខណៈដែលឡានអគ្គិសនីជប៉ុនខ្លះទៀតត្រូវបានបន្ធូរបន្ថយពន្ធតែ ២០% ដោយសារតែតម្លៃរថយន្ដលើសពីកម្រិតបន្ធូរបន្ថយពន្ធបាន។ ចំណែកឡានអគ្គិសនីដែលមកពីកូរ៉េខាងត្បូង ត្រូវបានបញ្ចុះតម្លៃពន្ធនាំចូល ៦០% ហើយឡានអគ្កិសនីនាំចូលពីតំបន់អ៊ឺរ៉ុបទទួលបានការបន្ថយពន្ធ ២០%។

លោក ព្រំប៉ាត បានឲ្យដឹងដែរថា កាលពីមុនអាគុយឡានអគ្គិសនីមានតម្លៃថ្លៃខ្ទង់ ៦០០០ ដុល្លារជាងឥឡូវចុះមកសល់ត្រឹមចន្លោះ ២១០០ ទៅ ២៥០០ ដុល្លារប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុន អាឡឺម៉ង ចិន និងអ៉ីស្រាអែលបានមកកសាងរោងចក្រផលិតអាគុយនៅថៃផ្ទាល់ ។

គួរបញ្ជាក់ផងដែរថា រដ្ខាភិបាលប្រទេសថៃបានដាក់ផែនការ ១០ឆ្នាំទៅមុខទៀតក្នុងការប្រែក្លាយ ការប្រើប្រាស់ និងចែកចាយឡានដើរដោយចំហេះឥន្ធនៈ ទៅជាការប្រើប្រាស់ឡានអគ្គិសនីដោយគិតចាប់ពីឆ្នាំ ២០២២ នេះតទៅ។

អត្ថបទដោយ៖ មុីស៊ាង

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More