ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ថ្មីនេះ រដ្ឋាភិបាលថៃបានព្រាងគោលការណ៍ថ្មី គ្រោងកាត់បន្ថយពន្ធនាំចូលរថយន្ដអគ្គិសនី និងឧបត្ថម្ភលុយមួយចំនួន ដើម្បីអភិវឌ្ឍន៍ទីផ្សាររថយន្ដអគ្គិសនី និង ជំរុញការវិនិយោគផលិតកម្មរថយន្ដអគ្គិសនី ក្នុងគោលបំណងក្លាយជាមជ្ឍមណ្ឌលឧស្សាហកម្មរថយន្ដគ្មានជាតិបំពុល ធំជាងគេប្រចាំអាស៊ីអាគ្នេយ៍ ក៏ដូចជា សម្រេចគោលការណ៍ផលិតកម្មគ្មានការបំពុលបរិយាកាស ១០០% នាឆ្នាំ ២០៣៥ របស់ខ្លួន។
យោងតាមលិខិតស្នើសុំ របស់គណកម្មាធិការ គោលនយោបាយយានយន្ដអគ្គិសនីអន្តរជាតិរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាលើគម្រោងការ ឧបត្ថម្ភទឹកប្រាក់ លើការទិញរថយន្ដអគ្គិសនី គិតទៅតាមម៉ូដែល ប្រភេទ ព្រមទាំង កាត់បន្ថយអត្រាពន្ធគយរថយន្ដអគ្គិសនី ទាំងក្នុងស្រុក និងនាំចូលពីក្រៅស្រុក ទាំងរថយន្ដដែលនាំចូលមកទាំងមូល និងដោយផ្នែក។

ក្នុងនោះដែរ ការផ្ដល់ជូននេះមានដូចជា ការជួយចេញលុយ ចន្លោះពី ២០៩៣ ដុល្លារ ទៅ ៤៤៨៥ដុល្លារ លើការទិញរថយន្ដអគ្គិសនី និង ៥៣៨ ដុល្លារ សម្រាប់ម៉ូតូអគ្គិសនី, រីឯពន្ធគយសម្រាប់ឡានផលិតក្នុងស្រុកត្រូវបានកាត់បន្ថយ ២% សម្រាប់ម៉ូតូ ៨% សម្រាប់រថយន្ដ និងលើកលែងសម្រាប់រថយន្ដដឹកទំនិញ។
ក្នុងនោះពន្ធនាំចូលរថយន្ដពី ក្រៅប្រទេសផលិតចន្លោះឆ្នាំ ២០២២-២០២៣ កាត់បន្ថយ ៤០% និងចុងក្រោយ គឺលើកលែងពន្ធសម្រាប់ការ នាំចូលគ្រឿងបង្គុំសំខាន់ៗរបស់រថយន្ដដែល មានដូចចជា អាគុយ និងម៉ូទ័រអគ្គិសនីជាដើម។
គួរបញ្ជាក់ថាថៃ រំពឹងថានឹងទាញបានការវិនិយោគជាទឹកប្រាក់ជាង ៤០០ ពាន់លានបាត លើវិស័យឧស្សាហកម្មរថយន្ដ អគ្គិសនីនេះ ក្នុងរយៈពេលប៉ុន្នានឆ្នាំខាងមុខទៀត ហើយ ក្រុមហ៊ុនដែលគ្រោងមកបណ្ដាក់ទុនសាងសង់រោងចក្រ បន្ថែមរួមមាន Toyota Motor Corp., Foxconn Technology Group, China’s Great Wall Motor Con., និង PTT Plc ជាដើម។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់