👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
រថយន្ដបុព្វបុរស SUV ល្បីឈ្មោះ Land Cruiser វ័យ ៣៨ ឆ្នាំ មួយគ្រឿង ត្រូវបានគេរៀបចំ កែសម្ភស្សឡើងវិញ បញ្ចេញរូបរាងប្រណិត បុរាណ លាយសម័យ ស្អាតប្លែកភ្នែក ជាពិសេស ត្រូវបានដាក់លក់ក្នុងតម្លៃដល់ទៅ ជាង ១៣ ម៉ឺនដុល្លារ។

Toyota Land Cruiser ត្រូវបានគេស្គាល់ថាជាពាណិជ្ជសញ្ញាថយន្ដ SUV មួយ ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញមកជាយូរ ក្នុងរយៈពេលជាង ៧០ ឆ្នាំមកហើយ បើរាប់ពីថ្ងៃចេញដំបូង ព្រមជាមួយនឹងតម្លៃកប់សេរី ហើយពេលនេះ Toyota Land Cruiser សេរីចាស់មួយគ្រឿង ឆ្នាំ ១៩៨៤ ឈ្មោះថា Toyota Land Cruiser FJ40 ត្រូវបានទទួលការរៀបចំ កែលម្អឲ្យប្រណិតឡើងវិញដោយក្រុមហ៊ុន Leyton Car Classics ដោយរក្សាទម្រង់ដើម ជាមួយនឹងការចនាបន្ថែមរសនិយមខ្លះៗ ឲ្យមើលទៅទាន់សម័យជាងកាលពីពេលចេញមុខ ដំបូង។

ផ្នែកខាងក្រៅត្រូវបានស្រោបដោយពណ៌បៃតងចាស់បែកពណ៌ត្នោត (Militia Green) អមជាមួយនឹងដំបូលក្រោយពណ៌ស្លាទុំ លេចធ្លោឈ្នះអស់មារសត្រូវ។ ក្នុងនោះដែរ Leyton ក៏បានបន្ថែមជាមួយនឹងប៉ាណាមុខថ្មី ភ្ជាប់នឹងខ្សែសណ្ដោងទម្ងន់ជាង ៣ តោន (៨០០០ ផោន) ចង្កៀងមុខប្រភេទ LED ជាច្រើន និងដូយ (high lift jack) ទំនើបមួយផងដែរ។

រីឯប្រព័ន្ធជើងក្រោមត្រូវបានផ្លាស់ប្ដូរប្រើប្រាស់ប្រព័ន្ធថ្មី និងម៉ាស៊ីន Original ៦ ស៊ីឡាំង ចំណុះ ៤.២ លីត្រ ដែលអាចផលិតកម្លាំងបាន ១៤៣សេះ រត់ដោយប៉ុងពីរ និងប្រអប់លេខដៃ ៥វគ្គ។
ផ្នែកខាងក្នុងត្រូវបានស្រោបជាមួយនឹងកៅអីស្បែកពណ៌ទឹកក្រូច ជាពិសេសមានបន្ថែមជាមួយម៉ាស៊ីនត្រជាក់ កាមេរ៉ាមើលក្រោយ និងកុងទ័រ Digital មួយផងដែរ។

ងាកមកមើលតម្លៃវិញ Toyota Land Cruiser FJ40 ឆ្នាំ ១៩៨៤ នេះ ថ្មីត្បិតតែសេរីចាស់មែនពិត តែត្រូវបានគេដាក់តម្លៃដល់ទៅ ១៣ ៥០០០ ដុល្លារ ឯណោះ ដែលថ្លៃជាងឡានទំនើបខ្លះនាពេលបច្ចុប្បន្នទៅទៀត។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី