កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ម្សិលមិញនេះ គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បានបើកការដ្ឋានសាងសង់ហើយ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងគណៈប្រតិភូក្រសួងជាច្រើនរូប។
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់នេះ នឹងតភ្ជាប់ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទៅកាន់សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែង ៨៤៥,៧០ម៉ែត្រ បូកទាំងផ្លូវតភ្ជាប់ប្រវែង ៨០៤,៣០ម៉ែត្រ) មានទទឹង ២៧ម៉ែត្រ ដែលចែកចេញជា ២គន្លងទៅមក សម្រាប់រថយន្ដ, ១គន្លងទៅមក សម្រាប់ទោចក្រយានយន្ត និង ១គន្លងទៅមក សម្រាប់អ្នកដំណើរថ្មើរជើង។
គម្រោងស្ពាននេះ ប្រើទុនវិនិយោគក្នុងតម្លៃជាង ៦០ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សាងសង់ដោយក្រុមហ៊ុន Shanghai Construction Group និងត្រូវបានកំណត់រយៈពេលសាងសង់ចំនួន ៤២ខែ ដែលមានន័យថា រួចរាល់នៅរង្វង់ ឆមាសទី ២ ឆ្នាំ ២០២៧។
សូមជម្រាបជូនថា ស្ពានឆ្លងទន្លេបាសាក់នេះ នឹងក្លាយជាសមិទ្ធផលស្ពានឆ្លងកាត់ទន្លេទី ៨ នៅរាជធានីភ្នំពេញ បន្ថែមពីលើស្ពានទាំង ៧ ដែលកំពុងដំណើរការបច្ចុប្បន្នរួមមាន ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ, ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី១), ស្ពានព្រះមុនីវង្ស ច្បារអំពៅ (ទី២), ស្ពានព្រែកព្នៅ មហាវិថី ឈ្នះ ឈ្នះ, ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប ប្ញស្សីកែវ, និង ស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ដែលទើបតែបើកឲ្យប្រើប្រាស់ថ្មីៗ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ក៏បានថ្លែងអំណរគុណ និងស្នើដល់រដ្ឋាភិបាលចិន ព្រមទាំងក្រុមហ៊ុនវិនិយោគចិនឲ្យជួយបន្ដបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាបន្ថែមទៀត ដូចជា គម្រោងផ្លូវល្បឿនលឿន, គម្រោងផ្លូវនាវាចរណ៍ព្រែកជីកតេជោ-ហ្វូណន, គម្រោងផ្លូវរថភ្លើងធន់ស្រាល, រថភ្លើងក្រោមដីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងគម្រោងផ្សេងៗទៀត ដើម្បីបម្រើដល់ការដឹកជញ្ជូនទូទាំងប្រទេស និងភ្ជាប់ទៅបណ្ដាប្រទេសជិតខាង សម្រួលដំណើរការសេដ្ឋកិច្ច ជម្រុញការលូតលាស់រីកចម្រើនទាំងអស់គ្នាទៅថ្ងៃមុខផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!