រថយន្ដ Classic ដើមកំណើតពីប្រទេស អាល្លឺម៉ង់ BMW 2002 Turbo ដែលបានបង្ហាញវត្តមានក្នុងបទចម្រៀងថ្មី របស់ VANNDA និងអ្នកចម្រៀងថៃ OG Bobby គឺជារថយន្ដដែលមានប្រវត្តិយូរយារ របស់ BMW តាំងពីឆ្នាំ ១៩៧៣ មកម្លេះ ដោយត្រូវបានក្រុមហ៊ុនផលិតចេញមកក្នុងចំនួនតែ ១៦៧២ គ្រឿងប៉ុណ្ណោះ ហើយបច្ចុប្បន្នវាមានតម្លៃដល់ទៅ ១៩ ម៉ឺន ដុល្លារជាង។
BMW 2002 Turbo ជារថយន្ដចំណាស់ល្បីឈ្មោះ របស់ BMW ដែលបានប្រែក្លាយការផលិតម៉ាស៊ីនរថយន្ដនៅអ៊ឺរ៉ុប ដោយសារតែវាជារថយន្ដប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនដែលមាន Turbocharger ដំបូងគេ។
ដំណើរការដោយម៉ាស៊ីន M10 ២.០ លីត្រ ៤ ស៊ីឡាំង មាន turbocharge ដែល BMW បានអភិវឌ្ឈមកពី version មុន M10 2002 tii អាចផលិតកម្លាំងបាន ១៧០ ps ឬ ១៦៨ សេះ អាចឲ្យវាជាន់បានពីល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោងប្រើពេលត្រឹមតែ ៧ វិនាទី ជាមួយនឹងល្បឿនអតិបរិមា ២១១ គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងនោះ វាប្រើប្រាស់ប្រអប់លេខដៃ Getrag ២ ប្រភេទមាន ៤វគ្គ និង ៥វគ្គ។
លក្ខណៈពិសេសមួយទៀតនោះ គឺវាមានទម្ងន់ស្រាល ត្រឹមតែ ១០៨០ គីឡូក្រាម ប៉ុណ្ណោះ បណ្ដោយ ៤.២ ម៉ែត្រ ទទឹង ១.៦ ម៉ែត្រ ប្រើប្រាស់ម៉ូដ M ដែលជាម៉ូដប្រចាំត្រកូលរបស់ខ្លួន ដោយមានលាយឆ្នូតពណ៌ ក្រហម ខៀវស្រាល និងខៀវចាស់ ជាមួយតួខ្លួនពណ៌ស។ ផ្នែកខាងក្នុងត្រូវបានរៀបចំមកជាលក្ខណៈ classic បែបទសវត្ស ៧០ សាមញ្ញ មិនសាំញាំច្រើន មាន ៤ កៅអី និងទ្វារ ២។
គួរបញ្ចាក់ផងដែរថា BMW 2002 Turbo នេះ បានចាប់ផ្ដើមការផលិតពីក្នុងខែ កក្កដា ឆ្នាំ ១៩៧៣ ដល់ មករា ឆ្នាំ ១៩៧៤ និងលើកទី ២ នៅខែ កក្កដា ឆ្នាំ ១៩៧៥ ក៏ប៉ុន្ដែវាត្រូវបានក្រុមហ៊ុនផលិតមកតែ ១៦៧២ គ្រឿងប៉ុណ្ណោះ ដោយសារតែ កាលនោះពិភពលោក កំពុងជួបវិបត្តិប្រេងឥន្ធនៈ (ចាប់ផ្ដើមក្នុងខែ តុលា ឆ្នាំ ១៩៧៣) ដោយ BMW លក់វាចេញក្នុងតម្លៃ ១៨ ៧២០ mark ឬ ៩ ៥២១ ដុល្លារអាមេរិក ដែលបច្ចុប្បន្ន បើយោងទៅតាមវេបសាយលក់ឡាន Bring a Trailer បានឲ្យដឹងថា វាមានតម្លៃដល់ទៅ ១៩ ៣១០០ ដុល្លារ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី