ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដ ដើមកំណើតរដ្ឋកាលីហ្វញ៉ា អាមេរិក Drako Motors បានប្រកាសចេញរថយន្ដអគ្គិសនី SUV ម៉ូដែលទី ពីររបស់ខ្លួន ឈ្មោះថា Drako Dragon ដែលមានកម្លាំងខ្លាំង ដល់ទៅ ២០០០ សេះ ជាន់ស្ទុះពី ០ ទៅ ១០០គម/ម៉ ប្រើពេល ត្រឹម ១.៩ វិនាទី ជាមួយតម្លៃ ២៩០ ០០០ ដុល្លារ គ្រោងផលិតលក់ផ្លូវការឆ្នាំ ២០២៦។
Drako Dragon ជាឡានអគ្គិសនី SUV ម៉ូដែលទី ២ បន្ទាប់ពី GTE Sedan ឆ្នាំ ២០១៩ របស់ Drako Motor ដោយវាត្រូវបានអភិវឌ្ឍល្អជាងមុន លើសមត្ថភាព និងបច្ចេកវិទ្យា ក្នុងនោះការរចនារូបរាងរបស់វាគឺ ស្រដៀងនឹង Extreme E លាយគ្នាជាមួយ Lotus Eletre មានបណ្ដោយ ៥ ម, ទទឹង ២ ម ខ្លីជាង Lamborghini Urus បន្ដិច និងកម្ពស់បាត ១៦ សម ពីដី ដែលអាចលើកបានដល់ ៣១ សម ដោយប្រើប្រាស់ Overland Mode សមគ្នានឹង មុខកាច រាងសាច់ដុំ និងទ្វារពីរ បើកឡើងលើដូចស្លាបនាគ (នាគអឺរ៉ុប មិនមែននាគខ្មែរ) បន្ថែមចង្កៀងមុខ LED Slim Headlight រចនាដូចភ្នែកនាគនោះ ធ្វើឲ្យសក្ដិសមនឹងឈ្មោះថា Dragon របស់ខ្លួន ជាពិសេស តួខ្លួនទាំងមូលធ្វើឡើងពី Carbon-Fiber និងមានជាតិប្លាស្ទិកចូលតែ ៣០% ប៉ុណ្ណោះ។
សម្រាប់សមត្ថភាពរបស់វា ក្រុមហ៊ុនបានអះអាងថា Drako Dragon ប្រើម៉ូទ័រអគ្គិសនី ៤ គ្រាប់ ដែលគ្រប់គ្រងលើកង់ទាំង ៤ ប្រើប៉ុង ២ AWD ជាមួយនឹងលក្ខណៈពិសេសអាចបង្វិលខ្លួន ឬ tank turn បានដូច Rivian R1T ដែរ លើសពីនេះ វាអាចផលិតកម្លាំងបាន ២០០០ សេះ ជាន់ស្ទុះពី ០ ទៅ ១០០ គម/ម៉ ប្រើពេលត្រឹម ១.៩ វិ និងល្បឿនខ្ពស់បំផុត ៣២១គម/ម៉ ក្នុងនោះវាអាចបើកបរបានចម្ងាយ ៦៧៥ គម ពេលសាកពេញម្ដង ដោយប្រើថាមពលសាកអតិបរមា ៥០០ kW សាកដល់ ៨០% ប្រើពេលត្រឹម ១០នាទី។
ផ្នែកខាងក្នុងត្រូវបានរចនាប្រណិតបែបស្ព័រ កៅអី និងបរិក្ខារស្រោប ស្បែក និង Carbon-Fiber មាន កុងទ័រ និង អេក្រង់កម្សាន្ដ Digital Touch Screen មុខ-ក្រោយ ដោយខាងមុខទំហំ ១៧.១ អិង បូករួមជាមួយដំបូលបើកបែប Panoramic Glass roof ផងដែរ។
តាមការចុះផ្សាយពី Car and Driver បានឲ្យដឹងថា Drako Dragon នឹងមានវត្តមានដំបូងគេ ក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃ ២៩០ ០០០ ដុល្លារ ក្នុងមួយគ្រឿង ដោយ Drako Motor គ្រោងផលិតឲ្យបាន ៥០០០ គ្រឿង ក្នុងមួយឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ ២០២៦ ខាងមុខនេះទៅ។
អត្ថបទ៖ Andra
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព