បន្ទាប់ពីបានពិភាក្សា និងពិនិត្យលទ្ធភាព ការសាងសង់ផ្លូវរថភ្លើងធុនស្រាលក្នុងក្រុងភ្នំពេញ និងសៀមរាប ដែលចាប់ផ្ដើមកាលពីឆ្នាំមុន ឥឡូវនេះ ក្រុមហ៊ុន China Metro Group ដែលទទួលបន្ទុកការងារនេះ បានបង្ហាញលទ្ធផល វិជ្ជមានពីលទ្ធភាពនៃការសាងសង់ផ្លូវរថភ្លើង ២ ខ្សែ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ លោក លី ខ័រ (Mr. Li Kuo) អគ្គនាយកក្រុមហ៊ុន China Metro Group បានជម្រាបជូនពី វឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែ ដោយ ទី១ គឺ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង ទី២ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ ដែលទទួលបានលទ្ធផលល្អ ព្រមទាំងបង្ហាញនូវសុឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ ជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល(LRT) នៅកម្ពុជាលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ។
គួបបញ្ជាក់ផងដែរថា បន្ទាប់ពីបានដាក់ចេញនូវ ផែនការមេគ្រប់ជ្រុងជ្រោយលើប្រព័ន្ធផ្លូវ និងភស្ដុភារ ឆ្នាំ ២០២៣-២០៣៣ (The Comprehensive Master Plan on Cambodia's Transit and Logistic System 2023-2033) រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វះស្វែងរកធនធាន និងការវិនិយោគសរុបជាទឹកប្រាក់ប្រមាណ ៤០ ពាន់លានដុល្លារ ក្នុងការសម្រេចការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានដាក់ចំនួន ១៧៤ គម្រោងទូទាំងប្រទេស។
បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ក៏បានស្នើដល់រដ្ឋាភិបាលចិន ព្រមទាំងក្រុមហ៊ុនវិនិយោគចិនឲ្ យជួយបន្ដបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាបន្ថែមទៀត ដូចជា គម្រោងផ្លូវល្បឿនលឿន, គម្រោងផ្លូវនាវាចរណ៍ព្រែកជីកតេជោ-ហ្វូណន, គម្រោងផ្លូវរថភ្លើងធន់ស្រាល, រថភ្លើងក្រោមដីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងគម្រោងផ្សេងៗទៀត ដើម្បីបម្រើដល់ការដឹកជញ្ជូនទូទាំងប្រទេស និងភ្ជាប់ទៅបណ្ដាប្រទេសជិតខាង សម្រួលដំណើរការសេដ្ឋកិច្ច ជម្រុញការលូតលាស់រីកចម្រើនទាំងអស់គ្នាទៅថ្ងៃមុខផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី