រដ្ឋាភិបាលកម្ពុជា បានសម្រេចការសិក្សាគម្រោងធ្វើផ្លូវដែកល្បឿនលឿននៅកម្ពុជា ១៦០គម/ម៉ រួចរាល់ហើយ និងកំពុងតែពីភាក្សារកវិនិយោគទុនមកសាងសង់ សម្រេចក្នុងពេលឆាប់ៗនេះ ដែលភ្ជាប់ទៅ គម្រោងផ្លូវដែកល្បឿនលឿន ៧ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងកិច្ចសម្ភាសស្ដីពី ការរីកចម្រើនរបស់កម្ពុជាលើវិស័យសាធារណការ និងដឹកជញ្ជូនរយៈពេល ៥ឆ្នាំកន្លងមក កាលពីពេលថ្មីៗ ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍រៀបរាប់ពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានចាប់ពីស្ពាន ថ្នល់ ការសាងសង់ និងលើកម្ពស់កម្រិតផ្លូវជាច្រើនខ្សែ ព្រមទាំងគម្រោងជាច្រើនផ្សេងទៀត ដែលកម្ពុជានិងស្ថាបនាបន្ដ ដែលក្នុងនោះ ឯកឧត្តមបានលើកឡើងពីគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដំបូងបង្អស់នៅកម្ពុជា ដែលបានសម្រេចការសិក្សារួចរាល់ហើយ នៅឡើយតែស្វែងរកការវិនិយោគទុនសាងសង់តែប៉ុណ្ណោះ។
គម្រោងនេះស្ថិតនៅក្នុងគម្រោងគម្រោងផ្លូវដែកឈ្មោះថា Pan-Asian Railway Network កាត់ប្រទេស ៧ ក្នុងតំបន់អាស៊ីអគ្នេយ៍ (ថៃ ឡាវ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី និង ចិន) ដែលជាផ្នែកមួយនៃគម្រោងធំ Trans-Asian Railway Network Agreement នៅឆ្នាំ ២០០៦ ដែលមានសមាជិកចូលរួមចំនួន ១៨ ប្រទេស (ស្ថិតក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ BRI របស់ចិន) នេះតាមការឲ្យដឹងពី The Nation Thailand ហើយផ្លូវដែកល្បឿនលឿនដែលកាត់កម្ពុជានេះ នឹងភ្ជាប់ទៅផ្លូវដែកល្បឿនលឿនរបស់ថៃ និងឡាវ ដែលអាចដឹកទំនិញ និងអ្នកដំណើរផ្សេងៗ ត្រង់ទៅដល់ប្រទេសចិនតែម្ដង។ ឯកឧត្តម ក៏បានលើកឡើងដែលថា កម្ពុជា ក៏កំពុងសិក្សាគម្រោងផ្លូវដែកថែមមួយទៀត ដែលកាត់ពីប៉ោយប៉ែត សៀមរាប កំពង់ធំ កំពង់ឆ្នាំង ភ្នំពេញ ទៅបាវិត និងតភ្ជាប់ទៅគម្រោងផ្លូវរថភ្លើងរបស់វៀតណាមផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនពីប្រពន្ធ័ផ្លូវដែកផ្សេងទៀត ដូចជា គម្រោងផ្លូវរថភ្លើងធុនស្រាល ទៅព្រលានយន្ដហោះថ្មីទាំងពីរ, ការសម្រេចលើកកម្រិតបណ្ដាញផ្លូវដែក ភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) និងបណ្ដាញផ្លូវដែកភាគខាងជើង (ប៉ោយប៉ែត-សីរីសោភ័ណ) ដែលបើកបាន ៨០គម/ម៉ និងដឹកជញ្ជូនបានពី ១៥ ទៅ ២០ តោនក្នុងមួយភ្លៅ ជាពិសេស គឺបានសម្រេចការសិក្សាគម្រោងផ្លូវរថភ្លើងក្រោមដី, Monorail និង AGT នៅភ្នំពេញ ដែលកំពុងតែស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគឯកជនដើម្បីសាងសង់ឆាប់ៗនេះផងដែរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូ Review រថយន្តផ្សេងៗទៀតនៅលើ YouTube Channel: ADVAN AUTO
អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី